Zinedine Zidane បានអវត្តមានក្នុងនាមជាអ្នកចាត់ការក្លឹប ចាប់តាំងពីចាកចេញពី Real Madrid ជាលើកទីពីរក្នុងឆ្នាំ២០២១ ប៉ុន្តែអ្នកចាត់ការសញ្ជាតិបារាំងរូបនេះអាចនឹងបើកចំហសម្រាប់ការវិលមកវិញក្នុងពេលដ៏ខ្លីខាងមុខ។
Zizou ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារកំពូលៗជាច្រើនក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ប៉ុន្តែបានបន្តសម្រាកដោយចំណាយពេលវេលារបស់គាត់ និងសាកថ្មឡើងវិញ។
ក្នុងពេលជាមួយគ្នានេះ គាត់មានការទាក់ទងទៅនឹងព័ត៌មានទៅដឹកនាំ Juventus, Manchester United, ប្រទេសបារាំង និងសូម្បីតែ Real Madrid។
ឥឡូវនេះ បន្ទាប់ពីបានឃ្លាតឆ្ងាយពីការងាររយៈពេល ២ឆ្នាំ Zidane ខ្លួនឯងបានបើកទ្វារឆ្ពោះទៅរកការវិលត្រឡប់មកកាន់ការដឹកនាំនៅលើទីលានវិញ។
នៅក្នុងបទសម្ភាសន៍ជាមួយ GQ វីរបុរសបាល់ទាត់បារាំងបាននិយាយថាមានអារម្មណ៍ “ស្រស់ស្រាយ” ឡើងវិញ បន្ទាប់ពី “ផ្តាច់ទំនាក់ទំនង” ពីការងារបាល់ទាត់រយៈពេលពីរឆ្នាំ៕