គ្រូបង្វឹកក្រុម Barcelona លោក Xavi Hernandez បានសាទរក្រុម Manchester City ថាជាក្រុមល្អបំផុតនៅក្នុងពិភពលោក ហើយបាននិយាយថា ក្រុមកំពូលតារាថ Premier League សមនឹងឈ្នះពានរង្វាន់បី។
Man City ឈរនៅកំពូលតារាង Premier League ដាច់មួយពិន្ទុពី Arsenal និងមានមួយប្រកួតក្នុងដៃបន្ថែមទៀត។ ក្រុមរបស់លោក Pep Guardiola បានកក់កៅអីសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះសរុប ៤-១ លើក្រុម Bayern Munich ហើយត្រូវប្រឈមមុខនឹងក្រុមម្ចាស់ជើងឯក Real Madrid នៅចុងខែនេះ។ បន្ទាប់មកពួកគេនឹងជួប Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃទី៣ ខែមិថុនា។
នៅពេលសួរថាតើវាយុត្តិធម៌សម្រាប់ Man City ក្នុងការឈ្នះពានបីនោះ Xavi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទថា៖
“បាទ វាអាចទៅរួច។ សម្រាប់ខ្ញុំ ពួកគេគឺជាក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក។ ពួកគេមានគ្រូបង្វឹកល្អបំផុត ហើយសម្រាប់ពួកយើង បាល់ទាត់ដែលពួកគេលេង វាជាកញ្ចក់មួយដែលយើងគួរឆ្លុះមើល។ វានឹងក្លាយជាពានបីដ៏យុត្តិធម៌”៕