Toni Kroos បង្ហើបពីគម្រោងនៃការចូលនិវត្តន៍របស់ខ្លួន

ខែ​កក្កដា 3, 2023

ខ្សែរបម្រើឆ្នើមរបស់អធិរាជសរ Real Madrid កីឡាករ Toni Kroos បាននិយាយថាគាត់ចង់ចូលនិវត្តន៍នៅពេលដែលកំពុងស្ថិតក្នុងទម្រង់លេងខ្ពស់ មិនមែននៅពេលស្ថិតក្នុងកៅអីបម្រុងនោះទេ ។ កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះទើបតែបានបន្តកុងត្រាថ្មីជាមួយ Real Madrid រយៈពេលមួយឆ្នាំ ។

 ថ្លែងទៅកាន់ RTL កីឡាករ Toni Kroos បាននិយាយថាគាត់នៅតែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯង ប៉ុន្តែគាត់ក៏មានការភ័យខ្លាចចំពោះការអន់ថយនៃកាយសម្បទាផងដែរ ។

ដោយ Toni Kross បានសារភាពថា “មានឧទាហរណ៍អវិជ្ជមានខ្លះៗដូចជា កីឡាករមួយចំនួនមិនចង់ឈប់លេងទេ រហូតដល់ពួកគេលេងលែងកើត ពេលនោះហើយពួកគេមិនបានស្ថិតនៅក្នុងចិត្តរបស់អ្នកគាំទ្រទៀតឡើយ ហើយខ្ញុំមិនចង់អោយរឿងនេះកើតឡើងមកលើខ្ញុំទេ” ។ លើសពីនោះ Toni Kroos ក៏បានបន្ថែមទៀតថា គាត់មិនចង់បញ្ចប់អាជីពរបស់គាត់ក្នុងនាមជាកីឡាករបម្រុងនោះទេ ។