អ្នកចាំទីថ្មីរបស់ Manchester United បានជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងជីវិតនៅ Old Trafford ចាប់តាំងពីបានធ្វើការផ្ទេរក្នុងតម្លៃ ៤៧.២ លានផោនពី Inter ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ដោយបានរបូតគ្រាប់បាល់ចំនួន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ៧ លើកដំបូងរបស់គាត់ក្នុងក្របខ័ណ្ឌ Premier League។
លេីសពីនេះទៅទៀត គាត់បានភ្លាត់ស្នៀតជាមួយនឹងក្រុម Bayern Munich និង Galatasaray ក្នុងពេលប្រកួតដ៏សំខាន់នៃក្របខណ្ឌ Champions League វគ្គជម្រុះតាមពូល។
និយាយទៅកាន់សារព័ត៌មានបន្ទាប់ពីការបរាជ័យ ៣-២ អ្នកចាត់ការ Ten Hag និយាយថា៖
“យើងរីករាយជាមួយនឹងក្រុម ជាមួយអ្នកចាំទីរបស់យើង។ Andre ស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុននៃក្របខ័ណ្ឌ Champions League។ គាត់អាចក្លាយជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅក្នុងពិភពលោក។ យើងបានឃើញសមត្ថភាពដ៏អស្ចារ្យរបស់គាត់រួចហេីយ។ គាត់នឹងត្រលប់មកវិញ”៕