Spurs ប្រកាសតែងតាំង Son Heung-Min ជាប្រធានក្រុម បន្ទាប់ពី Kane ចូលរួមជាមួយ Bayern

ខែ​សីហា 14, 2023

អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបនៅអង់គ្លេស Tottenham Hotspurs មានរហ័សនាមជាក្រុមមាន់ខ្នាយមាស បានប្រកាសតែងតាំងខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-min

ជាប្រធានក្រុមថ្មី ជំនួស Harry Kane ដែលទើបតែផ្ទេរទៅកាន់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងតម្លៃផ្ទេរ ១០០លានអឺរ៉ូ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ៕ ប្រភព៖ Cambosports