ប្រីមិត្តច្បាស់ជាបានស្គាលហើយថា៖ Saudi Pro League របស់អារ៉ាប់គឺជា League មួយដែលសំបូរទៅដោយមហារសេដ្ឋីលុយវាលលាន។
ថ្មីៗនេះ Saudi Pro League កានតែល្បីដោយសារតែមានការផ្ទេររបស់ super star ល្បីៗបានផ្លាស់ទៅចូលរួមជាច្រើនមានដូចជា CR7 karim benzema N’Golo Kanté ជាដើម!
ប៉ុននេះហើយនៅមិនទានអស់ទេ ថ្មីៗនេះមានក្លឹបនៅអារ៉ាប់មួយទៀតគឺ Al-Ahli ត្រូវបានគេរាយការណ៍ថា មានបំណងចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាប គឺកីឡាករ Riyad Mahrez របស់ក្រុម Manchester City ហើយខ្សែប្រយុទ្ធសញ្ជាតិ Algeria រូបនេះ ត្រូវបានគ្រូបង្វឹកលោក Pep Guardiola មិនសូវដាក់គាត់ឲ្យចូលលេងនៅជម្រើស ១១នាក់ទេ។
ទោះបីជា Mahrez ស៊ុតបាន Hat-trick នៅការប្រកួត FA Cup ក៏ដោយ ប៉ុន្តែគ្រាប់បាល់នេះមិនគ្រប់គ្រាន់សម្រាប់ឲ្យគាត់នៅជម្រើស ១១នាក់ដំបូងឡើយ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ចង់ដឹងពីតួនាទីរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Pep Guardiola នៅរដូវកាលក្រោយ ពោលមុនពេលធ្វើការសម្រេចចិត្តលើអនាគតថាគួរបន្ត ឬក៏ចាកចេញ៕
បើសិនជារូបគេមិនអាចទទួលបានជម្រើស ១១នាក់ដំបូង នោះគាតប្រហែលជាសំរេចចិត្តចាក់ចេញពី Manchester City ទៅចូលរួមជាមួយ Al-Ahli ។