បរទេស៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid & Manchester United កីឡាករ Cristiano Ronaldo បានទាត់បញ្ចូលទីមួយគ្រាប់ដ៏អស្ចារ្យទល់នឹងក្រុម Al-Shabab ដែលធ្វើឲ្យក្រុម Al-Nassr បន្តក្តីសង្ឃឹមក្លាយជាម្ចាស់ជើងឯក ខណៈសល់ត្រឹមតែប៉ុន្មានប្រកួតទៀតប៉ុណ្ណោះ។
ក្លឹប Al-Nassr បានយកឈ្នះលើក្រុម Al-Shabab ដោយលទ្ធផល ៣-២ ដែល Ronaldo ជាអ្នកទាត់គ្រាប់បាល់ជ័យជម្នះឲ្យ Al-Nassr ក្រោយក្រុមទាំងពីររក្សាលទ្ធផលស្មើគ្នាដល់ទោនាទី៥៩។ លទ្ធផលមួយនេះបានជួយឲ្យក្រុម Al-Nassr បន្តឈរនៅលេខ២ ដោយមាន៦៣ពិន្ទុ តាមពីក្រោយក្រុម Al-Ittihad ដែលមាន៦៦ពិន្ទុ និងលេងបាន ២៨ប្រកួតដូចគ្នា ខណៈនៅសល់ត្រឹមតែពីរបីប្រកួតទៀតប៉ុណ្ណោះនឹងបញ្ចប់រដូវកាល ។
សូមទស្សនាវីដេអូខាងក្រោមនេះ