Rodrygo បានអបអរតាមស្ទីលដូច Cristiano Ronaldo បន្ទាប់ពីស៊ុតបញ្ចូលទីទៅលើក្រុម Chelsea ក្នុងក្របខ័ណ្ឌ Champions League នៅ Stamford Bridge ជើងទីពីរ វគ្គ ៨ក្រុមចុងក្រោយ។
ពីរគ្រាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Rodrygo បានជួយឱ្យ Madrid ទទួលជ័យជម្នះ ២-០ ដើម្បីនាំក្រុមរបស់លោក Carlo Ancelotti ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាករ Santos វ័យ ២២ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីសរុបចំនួន ១៥គ្រាប់ក្នុង ៣៧ប្រកួត ដែលក្នុងនោះមានតែ ១៩ប្រកួតប៉ុណ្ណោះដែលបានបង្ហាញខ្លួនក្នុង១១នាក់ដំបូង។
វាគឺបន្ទាប់ពីគ្រាប់បាល់ដំបូងរបស់គាត់ដែល Rodrygo លោតអបអរតាមស្ទីល Siuuu របស់ Ronaldo ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលវេលារបស់ Real Madrid។
Rodrygo បានប្រាប់ Movistar ថា៖ “ដំបូងខ្ញុំបានគិតអំពីការអបអរដោយប្រើជង្គង់អូសនៅលើទីលាន ប៉ុន្តែជង្គង់ខ្ញុំមានបញ្ហារលាក ហើយបន្ទាប់មក Idol របស់ខ្ញុំ Cristiano បានផុសនៅក្នុងអារម្មណ៍របស់ខ្ញុំ ហើយខ្ញុំក៏ធ្វើវាតែម្តង។
ខ្ញុំសង្ឃឹមថានឹងបន្តដូចនេះ ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ និងបញ្ជូនបាល់ឱ្យបានល្អ និងឈ្នះពានរង្វាន់ Champions League ច្រើនដងទៀត”៕