Lewandowski បានចូលរួមជាមួយ Barça ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2022 បន្ទាប់ពីឈរជើងរយៈពេល 8 ឆ្នាំជាមួយក្លឹបយក្ស Bundesliga Bayern Munich ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីបាន 344 គ្រាប់ក្នុងការបង្ហាញខ្លួន 375 គ្រប់ការប្រកួតទាំងអស់ និងបានឈ្នះពានរង្វាន់ UEFA Champions League។
ខ្សែប្រយុទ្ធប៉ូឡូញបានបន្តទម្រង់រកគ្រាប់បាល់ដ៏ល្អនៅ Barça ផងដែរដោយស៊ុតបញ្ចូលទីបាន 23 គ្រាប់នៅ La Liga ក្នុងយុទ្ធនាការ Camp Nou ដំបូងរបស់គាត់ដើម្បីដឹកនាំក្លឹបឱ្យឈ្នះពានរង្វាន់លីកដំបូងរបស់ពួកគេក្នុងរយៈពេល 4 ឆ្នាំ។
នៅពេលសួរដោយ Mundo Deportivo ថាតើអនាគតរបស់គាត់នឹងទៅជាយ៉ាងណា Lewandowski បានសារភាពថាគាត់នឹងចូលនិវត្តន៍ក្នុងពេលឆាប់ៗនេះ ហើយគាត់អាចបន្តនៅ Barcelona រហូតដល់គាត់សម្រេចចិត្តព្យួរស្បែកជើងរបស់គាត់។
“ការចូលនិវត្តន៍របស់ខ្ញុំ? ជិតដល់ហើយ។ វាអាចទៅរួចណាស់ដែលខ្ញុំនឹងបញ្ចប់អាជីពរបស់ខ្ញុំនៅ Barcelona ជាកន្លែងដែលខ្ញុំ និងគ្រួសាររបស់ខ្ញុំមានអារម្មណ៍សុខស្រួល។ ខ្ញុំមានអារម្មណ៍ថាខ្ញុំស៊ុតបាន 5 ឬ 6 គ្រាប់តិចជាងមុន ដោយសារខ្ញុំត្រូវធ្វើកិច្ចការផ្សេងទៀត។ តួនាទីរបស់ខ្ញុំគឺសំខាន់ មិនត្រឹមតែនៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំត្រូវតែសមក្នុងតួនាទីថ្មី។ ទាល់តែចប់កុងត្រា ខ្ញុំនឹងចាប់ផ្តើមសួរខ្លួនឯងថាតើខ្ញុំចង់បន្តលេងទៀតឬអត់?”