Real Madrid ចាប់អារម្មចង់បានកីឡាកររូបនេះរបស់ Bayern Munich…

ខែ​មិថុនា 6, 2023

ក្លឹបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា៖ បានធ្វើការទាក់ទងជុំវិញការផ្លាស់ប្តូរមួយសម្រាប់កីឡាករស្លាបឆ្វេងគឺកីឡាករ Alphonso Davies ដែលលេងនៅក្លឹបយក្សអាល្លឺម៉ង់។

ជាមួយគ្នានេះដែរកីឡាករ Karim Benzema, Marco Asensio, Eden Hazard និង Mariano Diaz ពួកគេនឹងចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅនេះ។

ទោះជាយ៉ាងណាក៏ដោយ Real Madrid ប្រហែលជាត្រូវការជ្រើសរើសខ្សែការពារស្លាបឆ្វេងថ្មីមកជំនួសផងដែរ ចំពេលមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់កីឡាករ Ferland Mendy និង Nacho Fernandez ។

កីឡាករ Mendy បានជួបបញ្ហារបួសស្ទើពេញមួយរដូវកាល ២០២២-២០២៣នេះ ហើយអាចនឹងផ្លាស់ប្តូរទៅក្លឹបផ្សេង នៅរដូវក្តៅ ខណៈដែលកីឡាករ Nacho វិញនឹងផុតកុងត្រានៅចុងខែនេះហើយ៕