យោងតាមប្រភព BBC បានអោយដឹងថា៖ កីឡាករ Christopher Nkunku និង Dominik Szoboszlai បានស៊ុតបញ្ចូលទី២គ្រាប់នៅតង់ទីពីរនាទីទី ៧១ និង ៨៥ ដើម្បីបានជួយអោយRB Leipzig ផ្តួល Eintracht Frankfurt ដើម្បីឈ្នះពានរង្វាន់ German Cup ជាប់គ្នានៅ២រដូវកាលចុក្រោយកាលពីរាត្រីថ្ងៃសៅរ៍។
RB Leizpig ដែលទើបតែជាក្លឹបបង្កើតឡើងកាលពី ១៤ ឆ្នាំមុន (២០០៩)បានឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៤ដងក្នុងចំណោម ៥លើកចុងក្រោយ និងបានចាញ់ក្នុងឆ្នាំ ២០១៩និង ២០២១ ប៉ុន្តែឆ្នាំមុន ពួកគេបានផ្តួល Freiburg ដើម្បីឈ្នះពានដ៍ធំក្នុងស្រុកមួយនេះ។