Sergio Ramos បានពន្យល់ពីមូលហេតុដែលគាត់បដិសេធការចាប់អារម្មណ៍ពី MLS និង Saudi Arabia ហើយសម្រេចចូលរួមជាមួយ Sevilla ឡើងវិញ។
ខ្សែការពារជើងចាស់បានជួបជុំជាមួយ Sevilla ឡើងវិញ ក្រោយ ១៨ ឆ្នាំចាប់តាំងពីចាកចេញពីពួកគេទៅ Real Madrid ដោយចូលរួមក្នុងនាមជាកីឡាករ គ្មានតម្លៃខ្លួន ក្រោយផុតកុងត្រាជាមួយក្លឹប Paris Saint-Germain។
Sergio Ramos អាយុ ៣៧ ឆ្នាំបានបង្ហើបថាគាត់បានរង់ចាំ Sevilla ហើយនៅក្នុងពេលរង់ចាំគាត់បានបដិសេធការផ្ទេរទៅ MLS និង Saudi Arabia ទោះបីជាមានការផ្តល់ជូនផ្នែកហិរញ្ញវត្ថុដ៏គួរឱ្យភ្ញាក់ផ្អើលក៏ដោយ។
គាត់បាននិយាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លឹបថា៖
“ខ្ញុំមានឱកាសបន្តនៅទីក្រុងប៉ារីសរយៈពេល ២ ឆ្នាំ ប៉ុន្តែខ្ញុំមិនបានធ្វើវាទេ ខ្ញុំតែងតែធ្វើការផ្លាស់ប្តូរដោយកម្លាំងចិត្ត និងបេះដូង មិនមែន ដោយសារលុយនោះទេ។ នោះហើយជាមូលហេតុដែលខ្ញុំមិនបានទៅ Arabia ឬ MLS ហេតុនេះហើយបានជាខ្ញុំប្រថុយរង់ចាំនឹងការហៅទូរសព្ទរហូតដល់នាទី ៩៣ ដើម្បីចុះហត្ថលេខាឲ្យ Sevilla”៕