លែងត្រូវការអ្នកល្បី តែដាក់គោលដៅចង់កែខៃអ្នកដែលមានទេពកោសល្យស្រាប់ ឲ្យក្លាយជាកីឡាករល្បី ទាំងអស់នេះ គឺជាផែនការណ៍អាទិភាព បន្ទាប់កើតមានភាពរកាំរកូសផ្ទៃក្នុងក្លឹប ឬរហូតអាចឈានដល់ការចែកផ្លូវរបស់ Superstar សំខាន់មួយចំនួន តួយ៉ាងគឺ Neymar Jr និង Lionel Messi។
ឆ្លងកាត់ហេតុផលផ្សេងៗ បើតាមការអាប់ដែតនូវព័ត៌មានចចាមអារ៉ាមចុងក្រោយ ចុះផ្សាយថា ក្លឹបស្ថិតក្នុងទីក្រុងប៉ារីស កំពុងត្រៀមនឹងរបូតតំណែងស្លាបប្រយុទ្ធសងខាងទាំងពីររូប ហើយបន្តទៅមុខនារដូវកាលបន្តបន្ទាប់ ក្លឹបនឹងរៀបចំគោលការណ៍ថ្មី ៣ ចំណុច មុនការចុះហត្ថលេខានាំចូលចំណូលថ្មីណាម្នាក់។លែងត្រូវការអ្នកល្បី តែដាក់គោលដៅចង់កែខៃអ្នកដែលមានទេពកោសល្យស្រាប់ ឲ្យក្លាយជាកីឡាករល្បី ទាំងអស់នេះ គឺជាផែនការណ៍អាទិភាព បន្ទាប់កើតមានភាពរកាំរកូសផ្ទៃក្នុងក្លឹប ឬរហូតអាចឈានដល់ការចែកផ្លូវរបស់ Superstar សំខាន់មួយចំនួន តួយ៉ាងគឺ Neymar Jr និង Lionel Messi។
ឆ្លងកាត់ហេតុផលផ្សេងៗ បើតាមការអាប់ដែតនូវព័ត៌មានចចាមអារ៉ាមចុងក្រោយ ចុះផ្សាយថា ក្លឹបស្ថិតក្នុងទីក្រុងប៉ារីស កំពុងត្រៀមនឹងរបូតតំណែងស្លាបប្រយុទ្ធសងខាងទាំងពីររូប ហើយបន្តទៅមុខនារដូវកាលបន្តបន្ទាប់ ក្លឹបនឹងរៀបចំគោលការណ៍ថ្មី ៣ ចំណុច មុនការចុះហត្ថលេខានាំចូលចំណូលថ្មីណាម្នាក់។ផ្អែកតាមចំណុចគោលខាងលើ វាពិតជាស៊ីចង្វាក់នឹងចចាមអារ៉ាមកន្លងមក ដែលថា PSG បានឃ្លាំមើលមិនដាក់ភ្នែកលើខ្សែប្រយុទ្ធ Marcus Thuram, Randal Kolo Muani និងខ្សែបម្រើ Manu Kone ដែលសុទ្ធតែមានវ័យក្មេង សញ្ជាតិបារាំង ហើយចេញច្បាំងដោយប្រើឆន្ទៈសាមគ្គីជារួម។
ផែនការណ៍នេះ នឹងចាប់ដំណើរការ នៅទីផ្សារដោះដូររដូវក្តៅខាងមុខតទៅ ហើយវាក៏នឹងជះឥទ្ធិពល នាំឲ្យកើតដំណើរចែកផ្លូវកីឡាករជាច្រើន ដ្បិតអី Messi/Neymar អាចជាស្ថិតលើរ៉ាដាចាកចេញនូវភាគរយខ្ពស់បំផុត។តាមការឲ្យដឹងពី Fabrizio Romano បានរៀបរាប់អំពីដំណើរនៃអនាគតរបស់ស្តេចពពែអាហ្សង់ទីន ដោយថាបច្ចុប្បន្នភាពលោកមានជម្រើស ៣ ក្នុងដៃ ក្រោយការសម្រេចនឹងចាកចេញពី PSG។ តួយ៉ាងគឺ ការបន្តនៅក្លឹបកំពូលក្នុងតំបន់អឺរ៉ុប (នេះបើតាមព័ត៌មានល្ហិចល្ហៀង ក្លឹប Manchester City ក៏អាចជាគោលដៅមួយផងដែរ) បន្ទាប់ទៀតគឺអាចរង់ចាំអ៊ុតមើលការដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ Barcelona និងចុងក្រោយ គឺការផ្លាស់ចេញក្រៅតំបន់អឺរ៉ុប អាចជាទៅប៉ែកមជ្ឈិមបូព៌ា ជាមួយគោលដៅកើបប្រាក់សន្ធឹកជាង ៤០០ លានដុល្លារ/ឆ្នាំ ឬផ្លាស់ទៅក្លឹបណាមួយនៅសហរដ្ឋអាមេរិក។
ចំណែក Neymar ជាមិត្តជិតដិតរបស់ Messi ឯណោះវិញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏ត្រូវបានអ្នកគាំទ្រជាច្រើនប្រមូលផ្តុំគ្នា ទៅស្រែកនៅមុខផ្ទះរបស់កីឡាករប្រេស៊ីល ដោយប្រាប់ឲ្យជ្រើសការចាកចេញ ជាជាងការបន្តនៅ ដ្បិតបើសុពលភាពកុងត្រាសេសសល់ដល់ចុងខែមិថុនា ឆ្នាំ ២០២៥។អំពីស្ថានភាពបច្ចុប្បន្នរបស់កីឡាករវ័យ ៣១ ឆ្នាំ មិនទាន់នឹងជាសះស្បើយពីរបួសផង ហើយរំពឹងសម្រាកដល់បញ្ចប់រដូវកាល ខណៈហាងឆេងតម្លៃខ្លួនបានធ្លាក់ចុះ មកល្បាក់ ៧០ លានអឺរ៉ូ។ តាមដំណឹងចុះផ្សាយជាច្រើន ល្ហៀងៗថា Neymar កំពុងត្រូវបានក្លឹប Manchester United ចាប់អារម្មណ៍ចង់នាំយកទៅចូលរួម ដែលវានឹងកាន់តែមានសង្ឃឹមអាចទៅរួច ប្រសិនក្លឹបអង់គ្លេស រកឃើញម្ចាស់ថ្មី នៅពេលឆាប់ៗខាងមុខ៕