នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ PSG បានបញ្ជាក់ថាពួកគេនឹងមិនប្តឹងឧទ្ធរណ៍ចំពោះទណ្ឌកម្មដែលដាក់លើក្លឹបនេះទេ បន្ទាប់ពីមានការស្រែកជេរប្រមាថដែលបានកើតឡើងអំឡុងពេលដែល PSG ទទួលជ័យជម្នះ 4-0 ទល់នឹង Marseille ។ ការប្រកួតត្រូវបានរំខានដោយការស្រែកជេរប្រមាថជាមួយរដ្ឋមន្ត្រីកីឡាបារាំងថាការប្រកួតគួរត្រូវបានផ្អាក ។ ជាបន្តបន្ទាប់ LFP បានបញ្ជាឱ្យបិទការប្រកួតចំនួនពីរនៃកីឡដ្ឋាន Parc des Princes ‘Auteuil ដែលផ្ទុកក្រុម PSG ultras ។ ការប្រកួតមួយក្នុងចំណោមការប្រកួតទាំងនេះត្រូវបានផ្អាក ។
Randal Kolo-Muani, Achraf Hakimi, Ousmane Dembélé និង Layvin Kurzawa ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរសម្រាប់ការចូលរួមក្នុងការស្រែកជេរប្រមាថបន្ទាប់ពី Le Classique ។ ក្រុម PSG ត្រូវបានគេដាក់បម្រាមមួយប្រកួតសម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងការស្រែកជេប្រមាថមើលងាយអ្នកដែលទាក់ទងនឹង OM ។ កីឡាករទាំង៤រូបបានសុំទោសរួចមកហើយ ។ ទណ្ឌកម្មទាំងអស់ដែលដាក់លើក្លឹបនិងកីឡាកររបស់ខ្លួនចូលជាធរមានចាប់ពីថ្ងៃទី ១០ ខែតុលា ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ PSG លើបញ្ហាដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍បាននិយាយថា “ក្លឹបមិនពេញចិត្តដែលគណៈកម្មាធិការបានជ្រើសរើសវិធានការហួសហេតុ និងជាសមូហភាពដែលទំនងជាធ្វើឱ្យខូចដល់កិច្ចសន្ទនា និងការងារការពារដែលធ្វើឡើងដោយក្លឹបជាមួយសមាគម ស្ថាប័ន និងអ្នកគាំទ្រ” ។ សេចក្តីថ្លែងការណ៍របស់ PSG ក៏បានរៀបរាប់លម្អិតផងដែរ “ដោយដឹងពីសារៈសំខាន់នៃការប្រយុទ្ធ និងនិមិត្តសញ្ញា ក្លឹបនឹងមិនប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះទេ” ។