Phil Foden បង្ហើបថានៅ Premier League គាត់ខ្លាចខ្សែការពារម្នាក់នេះជាងគេ

ខែ​វិច្ឆិកា 14, 2023

ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ក្លឹប Manchester City កីឡាករ Phil Foden តែងតែធ្វើឲ្យខ្សែការពារដែលលេងនៅ Premier League ទាំងឡាយឈឺក្បាលដោយសារតែគាត់។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ Foden បានបង្ហើបថាក្នុងចំណោមខ្សែការពារល្អៗជាច្រើនដែលគាត់ធ្លាប់តទល់មានតែម្នាក់គត់ដែលគាត់ខ្លាចនិងពិបាកលេងជាមួយជាទីបំផុត។ តើម្នាក់នោះគឺជានរណា ?

បើតាមបទសម្ភាសន៍ជាមួយអ្នកកាសែតលោក Olivia Buzaglo នៅក្នុងកម្មវិធី Q&A មួយ Phil Foden បានឲ្យដឹងថា ខ្សែការពារដែលគាត់ខ្លាចជាងគេនៅ Premier League គឺកីឡាករ Reece James របស់ក្លឹបតោខៀវ Chelsea