អ្នកចាត់ការទូទៅក្រុម Man.City លោក Pep Guardiola លើកឡើងថាក្លឹបរបស់លោកដឹកនាំបច្ចុច្បន្ននៅឡើយបានធ្វើអ្វីដែលជាចំនុច ពិសេស អស្ចារ្យនោះឡើយ បើទោះបីជាក្លឹបបានសាងប្រវត្តិសាស្រ្តលើកពាន Champions League ជាលើកទី១ក៏ដោយ។ពោលគឺបន្ទាប់ពីបានឈ្នះ Premier League និង FA Cup កាលពីរដូវកាលមុន Man City បានក្លាយជាក្រុមអង់គ្លេសទីពីរដែលឈ្នះពានសំខាន់ធំ៣ក្នុង១រដូវកាលបន្ទាប់ពី Man.Utd ធ្លាប់ធ្វើបានកាលពីឆ្នាំ១៩៩៩។
Man City ចាប់ផ្តើមការពារតំណែងជើងឯក Champions League របស់ពួកគេនៅពេលពួកគេជួបក្រុម Red Star Belgrade នៅក្នុងផ្ទះនៅរាត្រីថ្ងៃ អង្គារនេះ ខណៈអ្នកចាត់ការសញ្ជាតិអេស្បាញបានលើកឡើងយ៉ាងដូច្នេះថាៈសម្រាប់ក្លឹបរបស់យើងឈ្នះពាន Champions League គឺជារឿងមិនគួរឲ្យជឿ ប៉ុន្តែតាមទស្សនៈខ្ញុំ យើងត្រូវកំណត់គោលដៅថាយើងមានលទ្ធភាពនិងឈ្នះវាប៉ុន្មានដងទៀត។ បើទោះបីយើងធ្វើរឿងល្អបំផុត តែវាមិនទាន់ពិសេសនោះឡើយ។