លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានបដិសេធថាលោកមិនបានខ្វល់ពី Real Madrid នោះទេ ហើយបាននិយាយថាគិតពីពាន Premier League អាទិភាពខ្ពស់ដូចជាការឈ្នះពានរង្វាន់ Champions League អញ្ចឹងដែរ។
ក្រុម City ដែលទើបតែបំបាក់ Arsenal នឹងត្រូវប៉ះ Fulham នៅថ្ងៃអាទិត្យ ពីរសប្តាហ៍មុនពេលប៉ះ Real Madrid ក្នុងជើងទីមួយនៃវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ Champions League របស់ពួកគេ។
គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖
“នៅពេលដែលអ្នកមាន ១០ ឬ ១៥ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង នោះប្រហែលជាអ្នកផ្តល់អាទិភាពទៅពាន Champions League ប៉ុន្តែយើងមិនមានពេលវេលាដើម្បីផ្តល់អាទិភាពទៅលើពានណាមួយនោះទេ។
Premier League គឺល្អខ្លាំងណាស់ គួរឱ្យទាក់ទាញ។ ការក្លាយជាជើងឯកឥឡូវនេះគឺកម្រិតប្រហាក់ប្រហែលនឹង Champions League។”
គេសួរថា “ហេតុអ្វី? ដោយសារតែក្រុមអ្នកមិនធ្លាប់ឈ្នះ Champions League មែនទេ?”
“Premier League គឺជា Premier League។ វាមានរយៈពេល ១១ខែ វាជាការប្រកួតស្វិតស្វាញជារៀងរាល់សប្តាហ៍។ ការយកចិត្តទុកដាក់របស់ខ្ញុំគឺទៅលើក្រុម Fulham បន្ទាប់មក West Ham ហើយបន្ទាប់មក Leeds។
បន្ទាប់ពី Leeds ខ្ញុំមានពេលគ្រប់គ្រាន់ មិនច្រើនពេកទេ ព្រោះវាចន្លោះថ្ងៃសៅរ៍ ទៅថ្ងៃអង្គារ ប៉ុន្តែជាការពិតណាស់ក្រុមរបស់ខ្ញុំនឹងជួយខ្ញុំ ខ្លះដើម្បីរៀបចំសម្រាប់ប្រកួតជាមួយ Madrid”៕