Haaland ត្រូវបានគេតែងតាំងសម្រាប់រង្វាន់ Ballon d’Or ដ៏អស្ចារ្យ បន្ទាប់ពីស៊ុតបញ្ចូលទីបាន 52 គ្រាប់ក្នុងយុទ្ធនាការឈ្នះពានបីរបស់ Manchester City។
ប៉ុន្តែលោក Guardiola គ្រូបង្វឹករបស់ City តែងតែលើកសរសើរអតីតកីឡាករ Barcelona របស់គាត់ដែលបានជំរុញអាហ្សង់ទីនឱ្យទទួលបានជោគជ័យ ក្នុងការប្រកួត World Cup ឆ្នាំ 2022 គឺជាកីឡាករល្អបំផុតដែលគាត់ធ្លាប់បង្វឹក។
Guardiola បាននិយាយថា៖
“ខ្ញុំតែងតែនិយាយថា Ballon d’Or ត្រូវតែមានពីរ គឺមួយសម្រាប់ Messi និងមួយសម្រាប់កីឡាករផ្សេងទៀត។
Haaland គួរតែឈ្នះ។ យើងបានឈ្នះពានរង្វាន់បីដោយសារតែគាត់ស៊ុតបញ្ចូលទីបាន 52 គ្រាប់ ប៉ុន្តែជាការពិតណាស់ Messi – រដូវកាលដ៏អាក្រក់បំផុតរបស់គាត់គឺជារដូវកាលដ៏ល្អបំផុតរបស់កីឡាករជាច្រើនផ្សេងទៀត។ អ្នកទាំងពីរសមនឹងឈ្នះពាននេះ។
តាមចិត្តចង់ ខ្ញុំចង់និយាយថា ខ្ញុំចង់ឲ្យបានមក Erling ព្រោះគាត់បានជួយយើងឱ្យសម្រេចបាននូវអ្វីដែលយើងចងសម្រេច ខ្ញុំនឹងសប្បាយចិត្ត ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកថាវាអយុត្តិធម៌ទេ ប្រសិនបើ Leo ឈ្នះ”៕