Paul Pogba បានពន្យល់ពីមូលហេតុដែលគាត់ជ្រើសរើសចាកចេញពីក្លឹប Manchester United កាលពីរដូវក្តៅមុននៅក្នុងបទសម្ភាសន៍ មួយឆ្នាំបន្ទាប់ពីការចាកចេញដ៏អាក្រក់របស់គាត់ពី Old Trafford។ Pogba វ័យ ៣០ឆ្នាំបានជ្រើសរើសចូលរួមជាមួយ Juventus វិញក្នុងការផ្ទេរគ្មានតម្លៃខ្លួន បន្ទាប់ពីបដិសេធសំណើរនៃកិច្ចសន្យាថ្មី ៣០០.០០០ផោន ក្នុងមួយសប្តាហ៍នៅ United។
គាត់បានស៊ូទ្រាំនឹងសុបិនអាក្រក់ក្នុងរដូវកាលទីមួយក្នុងប្រទេសអ៊ីតាលី ដោយបានបង្ហាញខ្លួនតែ ១០លើកសម្រាប់ Juventus ដោយសារបញ្ហារបួសជាបន្តបន្ទាប់របស់គាត់។
Pogba និយាយថាគាត់មិនសោកស្តាយចំពោះការចូលរួមជាមួយ Juventus ពី Manchester United វិញនោះទេ ដោយអះអាងថាគាត់គ្មានអារម្មណ៍ ស្រលាញ់ក្លឹបអង់គ្លេស បន្ទាប់ពីបានចុះហត្ថលេខាជាមួយពួកគេម្តងទៀតក្នុងការផ្ទេរតម្លៃ ៨៩លានផោនពីក្លឹបតូរីន ក្នុងឆ្នាំ២០១៦។
Pogba បានប្រាប់ទូរទស្សន៍បារាំង Views ថា៖
“ពេលដែលខ្ញុំចាកចេញពី Manchester ខ្ញុំនៅក្មេង ហើយនៅពេលដែលអ្នកនៅក្មេង អ្នកចង់បង្ហាញអ្វីមួយ។ ខ្ញុំបានមក Juventus មកក្លឹបអ៊ីតាលីនៅវ័យក្មេងមួយ វាគឺជាការសាកល្បងដ៏ធំមួយសម្រាប់ខ្ញុំ។ ប៉ុន្តែភ្លាមៗនោះខ្ញុំបានឃើញសេចក្តីស្រឡាញ់របស់អ្នកគាំទ្រ ខ្ញុំបានឃើញសេចក្តីស្រឡាញ់របស់ក្លឹប។ ខ្ញុំពិតជាចូលចិត្តរបៀបដែលពួកគេធ្វើការ និងរៀនបានច្រើន។
ខ្ញុំបានត្រលប់ទៅ Manchester វិញព្រោះខ្ញុំមិនទាន់បញ្ចប់ការងារនៅទីនោះ។ ខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថា ‘ខ្ញុំពិតជាចង់លេងជាមួយក្រុម ក្រុមដំបូង’។ ខ្ញុំបានធ្វើវា ហើយវាគឺជាគោលដៅដែលសម្រេចបានសម្រាប់ខ្ញុំ។ ឈ្នះរួចហើយ មិនមែន Premier League ទេ ប៉ុន្តែជាពានដែល Manchester មិនឈ្នះយូរមកហើយ។
ហើយខ្ញុំត្រលប់មក Juventus វិញ ហេតុអ្វី? ព្រោះវាពិតជាក្លឹបដែលជួយខ្ញុំឲ្យជំរុញខ្លួនឯង។ ហើយពិតជាក្តីស្រលាញ់ពីអ្នកគាំទ្រ ក្តីស្រលាញ់ពីក្លឹបដែលខ្ញុំទទួលបាន ខ្ញុំមិនទទួលបានការស្រលាញ់នេះនៅ Manchester នោះទេ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ នៅពេលដែលខ្ញុំត្រលប់មកប្រទេសអង់គ្លេស ជាមួយនឹងការផ្ទេររួចហើយ ខ្ញុំត្រូវបានគេផ្តល់ស្លាក។ វាពិតជាសោកសៅណាស់។
ប៉ុន្តែវាជាក្លឹបពីរដែលខ្ញុំស្រលាញ់ខ្លាំងណាស់ ដែលធ្វើអោយខ្ញុំរីកចម្រើន ហើយខ្ញុំគ្រាន់តែអាចនិយាយបានថា អរគុណចំពោះក្លឹបទាំងពីរនេះ។ ប្រហែលជាខ្ញុំអាចទៅក្លឹបផ្សេងទៀត ប៉ុន្តែវាជាបេះដូងរបស់ខ្ញុំដែលបានជ្រើសរើសក្លឹបទាំងនោះ ហើយខ្ញុំតែងតែធ្វើតាមបេះដូងរបស់ខ្ញុំ”៕