កីឡាករ Neymar JR កំពុងតែត្រូវបានគេសើបអង្កេតតាមផ្លូវច្បាប់ជុំវិញការចោទប្រកាន់ថា រូបគេបានកេងប្រវ័ញ្ចកម្លាំងពលកម្មនារីម្នាក់ដែលជាបុគ្គលិកបោសសំអាតនៅផ្ទះរបស់គាត់។
សារព័ត៌មាន Le Parisien បានរាយការណ៍មកថា Neymar ត្រូវបានគេបញ្ជូនទៅតុលាការដើម្បីធ្វើការសាកសួរអំពីរឿងរ៉ាវខាងលើ ខណៈដែលស្ត្រីដែលជាបុគ្គលិកបោសសំអាតម្នាក់នោះមានវ័យ 35 ឆ្នាំនិងមានកូនចំនួន 04 នាក់ផងដែរ។ ស្ត្រីរូបនោះបានចោទប្រកាន់ Neymar ថានាងបានធ្វើការឲ្យកីឡាកររបស់ក្លឹប Al-Hilal រូបនេះបានចំនួន 07 សប្តាហ៍ហើយ ដោយកិច្ចសន្យានៃការងារចន្លោះពីខែមករា ឆ្នាំ2021 រហូតដល់ខែតុលា ឆ្នាំ2022 និងព្យាយាមទារប្រាក់ពី Neymar ចំនួន 400 000$ ។
ប៉ុន្តែ Neymar បានបង្ខំឲ្យនាងធ្វើការទាំងខ្លួនកំពុងពរពោះកូនទី 04 និងធ្វើការរយៈពេល 60 ម៉ោងក្នុងមួយសប្តាហ៍ដោយមិនមានការឈប់សម្រាកនិងមិនបានសូម្បីតែប្រាក់ខែ និយាយឲ្យស្រួលស្តាប់គឺមិនបើកប្រាក់ខែអោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Neymar បានចេញមុខមកបដិសេធគ្រប់បែបយ៉ាងចំពោះរឿងរ៉ាវខាងលើ ដោយគាត់បាននិយាយថាការលើកឡើងរបស់ស្ត្រីម្នាក់នោះគឺជារឿងមិនពិតនិងជាការចោទប្រកាន់គាត់ទាំងស្រុង ៕