បន្ទាប់ពីការរំពឹងទុកជាច្រើនសប្តាហ៍ វាត្រូវបានបញ្ជាក់នៅរសៀលថ្ងៃអង្គារថា Neymar បានបោះបង់បាល់ទាត់អឺរ៉ុបដោយចាកចេញពី Paris Saint Germain ទៅ Al Hilal។Neymar ត្រូវបានគេរាយការណ៍ថានឹងទទួលបានប្រាក់បៀវត្សរ៍ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១៣៨លានផោនក្នុងមួយរដូវកាលអំឡុងពេលដែលគាត់នៅជាមួយក្លឹបអារ៉ាប៊ីសាអូឌីត។
ក្នុងអំឡុងពេលសម្ភាសន៍លើកដំបូងរបស់គាត់ចាប់តាំងពីបានចូលរួមជាមួយក្លឹប Neymar បានបង្ហើបថាលុយមិនមែនជាកត្តាលើកទឹកចិត្តចម្បងរបស់ គាត់សម្រាប់ការផ្ទេរនោះទេ។ យោងតាម talkSPORT គាត់បាននិយាយថា៖
“ខ្ញុំសម្រេចបានច្រើននៅអឺរ៉ុប និងរីករាយជាមួយពេលវេលាពិសេស ប៉ុន្តែខ្ញុំតែងតែចង់ក្លាយជាកីឡាករនៅលើសកលលោក ហើយសាកល្បង ខ្លួនឯងជាមួយនឹងបញ្ហាប្រឈម និងឱកាសថ្មីៗនៅកន្លែងថ្មីៗ។
ខ្ញុំចង់ចារប្រវត្តិសាស្រ្តថ្មីនៃកីឡា ហើយ Saudi Pro League មានថាមពល និងមានកីឡាករដែលមានគុណភាពដ៏អស្ចារ្យនៅពេលនេះ។
Al Hilal គឺជាក្លឹបយក្សមួយដែលមានអ្នកគាំទ្រដ៏អស្ចារ្យ ហើយជាក្លឹបល្អបំផុតនៅអាស៊ី។ នេះផ្តល់ឱ្យខ្ញុំនូវអារម្មណ៍មួយថា វាគឺជាការ សម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ នៅពេលវេលាដ៏ត្រឹមត្រូវ ជាមួយក្លឹបដ៏ត្រឹមត្រូវ។
ខ្ញុំចូលចិត្តការឈ្នះ និងការស៊ុតបាល់បញ្ចូលទី ហើយខ្ញុំគ្រោងនឹងបន្តធ្វើវានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងជាមួយក្រុម Al Hilal”៕