Neymar ចេញពី PSG បានមែនរឺ? បើសិនជា Neymar ចេញពី PSG ពិតមែននេះ Admin គិតថាមានតែក្លិបចំនួន ៥ នេះទេ ដែលមានភាគរយខ្ពស់អាចយក Neymarបាន…

ខែ​សីហា 10, 2023

យោងតាមប្រភពបានអោដឹងថា Neymar បានប្រាប់ទៅក្រុមប្រឹក្សាភិបាលក្លិប PSG ថា៖ រូបគេចង់ចាកចេញពីទឹកដី PSG ស្របពេលកិច្ចសន្យារបស់គាត នឹងផុតកំណត់នូវឆ្នាំ២០២៧ ខាងមុខនេះ៕

កីឡាករវ័យ ៣១ ឆ្នាំខាងលើត្រូវបានគេរំពឹងថា អាចនឹងវិលត្រលប់ទៅកាន់ក្លិប Barcelona ដែលជាទ្រនំចាស់ដែលជាជាកន្លែងដែលរូបគេមានពេលវេលាដ៏ល្អបំផុត នៅក្នុងអាជីពបាល់ទាត់។

យ៉ាងណាមិញ Neymar មិនទានបញ្ជាក់ថារូបគេចង់ចូលរួមជាមួយជាមួយក្រុមមួយណានេះទេ? ខាងក្រោមនេះគឺជាក្លឹបដែលAdmin គិតថាNeymar អាចផ្លាស់ទៅលេង ប្រសិនបើរូបគេចាកចេញពី PSG បានមែន។

ជំរើសទី ១ ក្លិប FC Barcelona
Neymar បានបង្ហាញពីបំណងចង់ត្រលប់ទៅ Barcelona វិញកាលពីអតីតកាល ហើយក្លឹបត្រូវបានគេរាយការណ៍ថា ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេឡើងវិញផងដែរ។ Barcelona នឹងត្រូវលក់កីឡាករមួយចំនួនដើម្បីប្រមូលថវិកាសម្រាប់ការផ្ទេរ Neymar Admin ជឿថាពួកគេនៅតែមានលទ្ធភាព ទីញNeymar ពី PSG។

ជំរើសទី ២ ក្លិប Manchester United
Man U ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Neymar ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយពួកគេអាចជាជម្រើសដ៏ល្អសម្រាប់គាត់។ Man United កំពុងសម្លឹងមើលការកសាងក្រុមរបស់ពួកគេឡើងវិញ ហើយ Neymar អាចជាជំរើសមួយដ៏ល្អមួយសម្រាប់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ United ត្រូវតែមានឆន្ទៈក្នុងការបង់ថ្លៃផ្ទេរ និងប្រាក់ឈ្នួលដ៏ខ្ពស់របស់ Neymar។

ជំរើសទី ៣ ក្លិប Chelsea
សម្រាប់ Chelsea រឿងលុយមិនមែនជាបញ្ហា ពួកគេ មានធនធានហិរញ្ញវត្ថុដើម្បីចុះហត្ថលេខាលើ Neymar ស្របពេលដែលពួកគេកំពុងស្វែងរកកម្លាំងប្រយុទ្ធបន្ថែមទៀតដល់ក្រុម។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើ Chelsea នឹងក្លាយជាជម្រើសដំបូងរបស់ Neymar ដោយសារតែ Chelsea មិនមានកៅអីលេងនៅតំបនអ៊ីរុប?

ជំរើសទី ៤ ក្លិប Newcastle United

សម្រាប់ Newcastle United រឿងលុយមិនមែនជាបញ្ហា ពួកគេ មានធនធានហិរញ្ញវត្ថុដើម្បីចុះហត្ថលេខាលើ Neymar ។ Newcastle អាចផ្តល់ឱ្យ Neymar នូវកិច្ចសន្យាដ៏ធំមួយ ហើយអាចលេងនៅក្របខណ្ឌ Champions League ថែមទៀតផង ប៉ុន្តែវាមិនច្បាស់ថាតើ Neymar នឹងចាប់អារម្មណ៍ក្នុងការលេងឱ្យក្លិបទើបតែឡើងជើងមួយនេះដែរឬទេ?

ជំរើសចុងក្រោយគឺ ក្លិប Al Nassr

Al Nassr គឺជាក្លឹបអារ៉ាប៊ីសាអូឌីត ដែលត្រូវបានគេរាយការណ៍ថា ហ៊ានផ្តល់ប្រាក់ខែដល់ Neymar យ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយគាត់នឹងអាចរស់នៅក្នុងជីវិតដ៏ប្រណិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអាចលេងជាមួយ Cristiano Ronaldo ផងដែរ៕

តើប្រីមិត្តគិតថាជំរើសមួយណាសាកសំសម្រាប់ Neymar សូម comment ទាំងអស់គ្នា!