Lionel Messi បានផ្ញើសារទៅកាន់កីឡាករក្មេងៗដែលមានសមត្ថភាពខ្ពស់ បន្ទាប់ពីខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ឈ្នះពាន Ballon d’Or ទី៨របស់ខ្លួន កាលពីយប់ថ្ងៃចន្ទកន្លងទៅ។
Messi បានជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះជើងឯក FIFA World Cup យ៉ាងអស្ចារ្យ ក្នុងនាមជាប្រធានក្រុម ដែលជាគន្លឹះសំខាន់ ឱ្យគេបានឈ្នះពានបុគ្គល។
ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ ក៏មានពាក្យផ្ដាំផ្ញើទៅ Erling Haaland និង Kylian Mbappe ដែលឈរនៅលេខ២ និងលេខ៣ ក្នុងពាន Ballon d’Or ហើយរំពឹងថា ពួកគេទាំងពីរ នឹងឈ្នះពាននេះនៅឆ្នាំក្រោយៗ។
Messi បាននិយាយថា៖ “ពាន Ballon d’Or នេះជាកាដូរសម្រាប់ប្រជាជនអាហ្សង់ទីនទាំងអស់ ប៉ុន្ដែខ្ញុំមិនបំភ្លេច Haaland ឬ Mbappe ដែលមានឆ្នាំមួយដ៏អស្ចារ្យ ហើយនៅប៉ុន្មានឆ្នាំខាងមុខ ពួកគេអាចនឹងឈ្នះពាននេះ”៕