ក្រុមម្ចាស់ផ្ទះ PSG និងត្រូវបើកទ្ចារកីឡាដ្ឋាន Parc des Prince នឹងចាំងពន្លឺទៅលើការបើកការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះ ខណៈដែលក្រុម Paris Saint-Germain ស្វាគមន៍ក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund ទៅកាន់រដ្ឋធានីរបស់ប្រទេសបារាំងក្នុងពូល F វគ្គជម្រុះក្នុងពូលនាវេលាម៉ោង ២រំលង អធ្រាតឈានចូលថ្ងៃពុធ ។ សម្រាប់៥ប្រកួតចុងក្រោយរបស់ PSG នៅគ្រប់ក្របខណ្ឌប្រកួតគឺស្មើ២ឈ្នះ២និងចាញ់១ ខណៈ Dortmund ៥ប្រកួតចុងក្រោយគឺឈ្នះ៣និងស្មើ២។ កីឡាករគួរចាប់អារម្មណ៏គឺខ្សែប្រយុទ្ធឆ្នើមបារាំង Kylian Mbappe ស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងលីកក្រោយចូលលេងបាន៣ប្រកួតក្នុងរដូវកាលនេះ។រីឯខ្សែការពារកណ្តាល Mats Hummels រកបានពីរគ្រាប់ក្នុងការប្រកួតលីកចំនួន ៣ សម្រាប់ Borussia Dortmund ក្នុងរដូវកាលនេះ។
១.ប្រវត្តិធ្លាប់ជួបគ្នា
៤ដងចុងក្រោយគឺ PSG ឈ្នះ១ ខណៈ Dourtmund ឈ្នះ១ និងស្មើ២។
២.ពត៌មានកីឡាករPSG(ក្រុមម្ចាស់ផ្ទះ)
Fabian Ruiz នៅតែជាមន្ទិលសង្ស័យសម្រាប់ PSG ប៉ុន្តែក្រុមជើងឯកបារាំងនិងមិនមានវត្តមាន Nordi Mukiele, Marco Asensio, Nuno Mendes, Lee Kang-In និងអ្នកចាំទី Sergio Rico ព្រមទាំង Alexandre Letellier ។ទោះយ៉ាងណាក្រុមអាចនិងស្វាគមន៏ការវិលត្រលប់របស់ Manuel Ugarte និង Marquinhos ដែលអង្គុយកៅអីបម្រុងពែលចាញ់ Nice ៣ទល់និង២។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Donnarumma; Hakimi, Marquinhos, Skriniar, Hernandez; Zaire-Emery, Ugarte, Vitinha; Dembele, Kolo Muani, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៣.ពណ៌មានកីឡាករDortmund(ក្រុមភ្ញៀវ)
Thomas Meunier, Mateu Morey និង Giovanni Reyna ទាំងអស់ត្រូវបានអវត្តមានសម្រាប់ការធ្វើដំណើរទៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ។Niclas Fullkrug ត្រូវបានគេរំពឹងថានឹងមានវត្តមានពីកៅអីបម្រុង ប៉ុន្តែ Julien Duranville អវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Kobel; Wolf, Hummels, Schlotterbeck, Bensebaini; Sabitzer, Can, Brandt; Malen, Haller, Reus
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៏ទាយសម្រាប់ការប្រកូតគូនេះគឺ: PSG ២:១ Dortmund