បរទេស៖ ខ្សែប្រយុទ្ធ Sadio Mane របស់ក្លឹប Bayern Munich បានបដិសេធមិនផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់ ជុំវិញអនាគតរបស់គាត់ជាមួយនឹងក្លឹប Bayern។
ទន្ទឹមនឹងនេះដែរ Mane មិនត្រូវបានគេជឿថា មិនស្ថិតក្នុងផែនការរបស់លោក Thomas Tuchel នៅរដូវកាលនេះឡើយ ដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានទទួលស្គាល់កាលពីដើមខែនេះថា Mane បានធ្លាក់ទម្រង់លេងក្រោយផ្លាស់ទៅ Allianz Arena។
ជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើនជុំវិញការផ្ទេរដែលប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ក្លឹប Al Nassr អ្នកយកព័ត៌មានម្នាក់បានព្យាយាមសាកសួរ Mane
ដើម្បីធ្វើបទសម្ភាសន៍ផ្ទាល់ ប៉ុន្តែបែរជាត្រូវបាន Mane បដិសេធ និងបង្ហាញអារម្មណ៍មិនពេញចិត្តនឹងពួកគេ។ ភ្លាមៗ Mane បាននិយាយថា៖ «អ្នកទាំងអស់គ្នាព្យាយាមសម្លាប់ខ្ញុំរាល់ថ្ងៃ ហើយអ្នកចង់ឱ្យខ្ញុំនិយាយជាមួយអ្នក?»៕
សូមទស្សនាវីដេអូខាងក្រោមនេះ
Sadio Mané to the media: "You are killing me everyday and now you wanna talk!" [🎥 @_kochmaximilian]pic.twitter.com/Rs2573Hafw
— Bayern & Germany (@iMiaSanMia) July 23, 2023