Man.Utd ត្រៀមចរចារនាំយកកីឡាករ Juventus រូបនេះមករួមក្រុមសាជាថ្មី…

ខែ​ឧសភា 16, 2023

Manchester United បានត្រៀមលក្ខណៈសម្បត្តិរួចរាល់សាជាថ្មីម្តងទៀតដើម្បីចុះហត្ថលេខា​នាំយកខ្សែបម្រើ Adrien Rabiot មករួមក្រុម ដោយយោងគេហទំព័រ L’Equipe របស់​បារាំងបានចុះផ្សាយ។

គួររំលឹកថាកន្លងមកកាលពីដើមរដូវកាលនេះ​ក្រុមជើងឯកអង់គ្លេស១៣សម័យ​បានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករJuventus ប៉ុន្តែបន្ទាប់មកបានបរាជ័យក្នុងការយល់ព្រម​លើលក្ខខណ្ឌផ្ទាល់ខ្លួន(តម្លៃឈ្នួលពលកម្ម)ជាមួយកីឡាករបារាំងរូបនេះ។

យ៉ងាណាមិញកីឡាករវ័យ ២៨ ឆ្នាំគ្រោងនឹងចាកចេញពីក្លឹបយក្ស Serie A ដោយគ្មានតម្លៃខ្លួនខណៈលោកលោក Erik ten Hag ត្រៀមដេញថ្លៃ យកអតីតកីឡាករPSGរូបនេះះមករួមក្រុមសាជាថ្មី។

Rabiot ដែលជាកីឡាករសំខាន់នៅ World Cup ២០២២ បង្ហាញខ្លួនបាន៤៣លើកនៅ​រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៤ដង ។ ប្រភព:Be Soccer