Man.City និងខ្សែការពារឆ្នើម RB Leipzig កំពុងឃ្លាតឆ្ងាយពីការផ្ទេរ…(មានវីដេអូ)

ខែ​កក្កដា 24, 2023

បន្ទាប់ពីភ្ជាប់ទំនាក់ទំនងដ៍រសើបនៃការផ្ទេរយកខ្សែការពារឆ្នើមពីក្លឹបនៅលីកកំពូលអាឡឺម៉ង់នៅពេលនេះនាយកផ្នែកកីឡា ក្លឹប RB Leipzig លោក Max Eberl បានលើកឡើងថាមិនមានកិច្ចព្រមព្រៀងធ្វើឡើងរវាងក្លឹបអាល្លឺម៉ង់ និង Man. City ជុំវិញការផ្ទេរខ្សែការពារ Josko Gvardiol របស់​ក្រុមក្រឡាអុកក្រូអាតមកកាន់ទឹកដី Etihad Stadium នៅឡើយទេ។កីឡាករវ័យ ២១ ឆ្នាំរូបនេះមានតម្លៃខ្លួន ៨៦ លានផោន ហើយ​ប្រសិនក្រុម​លោក Pep Guardiolមានបំណងចង់បានកីឡាករមានវ័យត្រឹមតែ២១ឆ្នាំរូបនេះមករួមក្រុមនោះនឹងធ្វើឱ្យគាត់ក្លាយជាខ្សែការពារថ្លៃបំផុត​ក្នុងប្រវត្តិ​សាស្ត្រ​បាល់ទាត់។

លោក Eberl បានបញ្ជាក់យ៉ាងដូច្នេះថាៈ ដូចដែលអ្នកបានឃើញហើយ Josko នៅទីនេះដូច្នេះរឿងអ្វីផ្សេងទៀតវាមិនពិតទេ។គាត់មិនបានពិនិត្យសុខភាពក្នុងការចាកចេញឡើយ ព្រោះគាត់ជាកីឡាករដែលមានវិជ្ជាជីវៈពិតប្រាកដ។មិនមានកិច្ចព្រមព្រៀងណាមួយនោះទ វាហាក់នៅចម្ងាយឆ្ងាយនៅឡើយ។

ខ្សែការពារកណ្តាលរូបនេះបានបង្ហាញខ្លួនចំនួន ៨៧ ប្រកួតសម្រាប់RB Leipzig ក្រោយផ្ទែរពី Dynamo Zagreb ក្នុងខែកក្កដាឆ្នាំ ២០២១និងជួយ​អោយពួកគេលើកពាន German Cup ២ឆ្នាំជាប់គ្នា ។ កាល​ពី​រដូវកាលមុន គាត់បានស៊ុតបញ្ចូលទីទល់នឹងMan. City ក្នុងជើងទីមួយនៃការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ ដែល RB Leipzig បានចាញ់ធ្ងន់ករក្នុងលទ្ធសរុបដល់ទៅ ៨ទល់និង១ សម្រាប់ការប្រកួតសរុបទាំងពីរជើង។
ប្រភព:BBC

សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ