Luis Diaz នឹងមិនប្រឈមមុខនឹងសកម្មភាពពិន័យណាមួយពី FA បន្ទាប់ពីលើកអាវរបស់គាត់ដើម្បីបង្ហាញសារអំពាវនាវឱ្យដោះលែងឪពុកដែលត្រូវបានចាប់.ជម្រិ.តនោះទេ។
តារាកូឡុំប៊ីរបស់ Liverpool ដែលឪពុកម្តាយរបស់គាត់ត្រូវបានគេចាប់.ជម្រិ.តដោយប្រេីកាំភ្លើងនៅឯស្រុកកំណើតរបស់គាត់ បានពាក់អាវយឺតដែលមានអក្សរថា ‘Libertad Para Papa’ (‘Freedom for Papa’) ដែលមានន័យថា ‘ដោះលែងឪពុកខ្ញុំវិញមក’ នៅក្រោមអាវរបស់គាត់ ដែលគាត់បានបង្ហាញបន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីតាមស្មើនៅ Luton កាលពីម្សិលមិញ។
FA កំណត់ថាកីឡាករមិនអាចលើកអាវដើម្បីបង្ហាញសារផ្ទាល់ខ្លួនបានទេ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារកាលៈទេសៈពិសេស ហើយការពិតដែលកីឡាករវ័យ 26 ឆ្នាំរូបនេះមិនបានដោះអាវរបស់គាត់ចេញទាំងស្រុងនោះទេ ដូច្នេះគេយល់ថានឹងមិនមានការពិន័យនោះទេ។
ខណៈពេលដែលម្តាយរបស់ Diaz ត្រូវបានជួយសង្គ្រោះ ឪពុករបស់គាត់នៅតែបាត់ខ្លួន បន្ទាប់ពីអ្នកទាំងពីរត្រូវបានចាប់.ជម្រិតនៅស្ថានីយ៍ប្រេងឥន្ធនៈកាលពីប្រាំបួនថ្ងៃមុន៕