Liverpool ត្រូវបានគេរាយការណ៍ថាបានដាក់សំណើបំបែកកំណត់ត្រាមួយដើម្បីចុះហត្ថលេខាលើ Kylian Mbappe ពី Paris Saint-Germain។ ហង្សក្រហមបានផ្តល់ប្រាក់ ២០០លានអឺរ៉ូទៅឲ្យក្រុមនៅ Ligue1 ដើម្បីយកកីឡាករសញ្ជាតិបារាំងនៅរដូវក្ដៅនេះ។
យោងតាមរបាយការណ៍របស់ Edu Aguirre នៃទូរទស្សន៍ El Chiringuito បានឱ្យដឹងថា Liverpool ប្តេជ្ញាចិត្តក្នុងការនាំយក Mbappe ហើយបានដាក់ សំណើរជាកំណត់ត្រាក្លឹប។ ពួកគេចង់ត្រលប់ទៅប្រកួតប្រជែងដណ្តើមពានរង្វាន់វិញ ហើយឃើញកីឡាករបារាំងជាតារាដ៏ល្អសម្រាប់ ដឹកនាំតំបន់ ប្រយុទ្ធរបស់ពួកគេ។
ដំណឹងនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភ្នាក់ងាររបស់ FIFA លោក Marco Kirdemir បានអះអាងថា Liverpool កំពុងត្រៀមដេញថ្លៃ។
គាត់ជឿថាហង្សក្រហមនឹងផ្តល់ ៣០០លានអឺរ៉ូហើយបានប្រាប់ MARCA ថា៖
“នឹងមានព័ត៌មាននៅសប្តាហ៍ក្រោយ។ យើងនឹងមានព័ត៌មានពីប្រទេសអង់គ្លេស និងអាឡឺម៉ង់។ Liverpool កំពុងប្រកួតប្រជែងជាមួយ Real Madrid ហើយចង់ចំណាយប្រាក់សម្រាប់ Mbappe ដែលនឹងមានប្រហែល ៣០០លាន”៕