Lionel Messi បានស៊ុតបញ្ចូលទីទល់នឹងក្រុមប៉េរូ ដើម្បីបំបែកកំណត់ត្រាចាស់របស់អតីតមិត្តរួមក្រុម Barcelona Luis Suarez នៅក្នុងពានរង្វាន់ CONMEBOL FIFA World Cup វគ្គជម្រុះ។ ម្ចាស់ពាន Ballon d’Or ៧សម័យរូបនេះ បានកាន់កាប់កំណត់ត្រាថ្មី ដោយក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងពានរង្វាន់មួយនេះ។ ដោយរកគ្រាប់បាល់សរ៉ុបបានចំនួន 31 គ្រាប់ ច្រើនជាង Suarez ដែលមានត្រឹមតែ 29 គ្រាប់តែប៉ុណ្ណោះ។
គ្រាប់បាល់ដំបូងរបស់ខ្សែរប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះរកបាននៅនាទីទី 32 ដោយ Enzo Fernandes ជាអ្នកបង្កើតឱកាសហើយ 10 នាទីក្រោយមក គាត់ក៏រកបានមួយគ្រាប់ទៀត ដែលJulian Alvarez ជាអ្នក Assists ។ អ្វីដែលពិសេសនោះគឺ ម្ចាស់ជើងឯក World Cup Argentina កំពុងគ្រប់គ្រងការឈ្នះ 4 ប្រកួតដំបូងនៃយុទ្ធនាការជម្រុះរបស់ពួកគេ ហើយមិនទាន់ របូតគ្រាប់បាល់បានមួយគ្រាប់នោះទេ ទោះបីជាមិនមាន Messi នៅក្នុងក្រុមក៏ដោយ។
គួររំលឹកអោយដឹងដែលថាMessiបានចាប់ផ្តើមលេងនិងស៊ុតបញ្ចូលទីក្នុងការប្រកួតបើកឆាកទល់នឹង អេក្វាឌ័រ កាលពីថ្ងៃទី 7 ខែកញ្ញាកន្លងទៅ ប៉ុន្តែគាត់បានអវត្តមានវិញជាមួយជម្រើសជាតិ Bolivia ដោយសារបញ្ហារបួស ។ ប៉ុន្ដែបន្ទាប់មកទៀតគាត់បានបង្ហាញខ្លួនឡើងវិញកាលពីថ្ងៃព្រហស្បតិ៍មុន និងលេងបាន៣៧នាទីដោយយកឈ្នះទៅ លើប៉ារ៉ាហ្គាយ ហើយថ្មីៗទៅនេះថែមទាំងរកបាន 2 គ្រាប់បន្ថែមទៀត ទៅលើជម្រើសជាតិ Peruព្រមទាំងឡើងកាន់កាប់កំណត់ត្រាថ្មីពីលើមិត្តចាស់របស់ខ្លួនថែមទៀតផង