ខ្សែការពារស្លាប Kyle Walker បានបញ្ជាក់ថា គាត់គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមក្រុមមេឃខៀវ Manchester City ប្រាំនាក់ ដែលនឹងត្រូវជ្រើសរើសឲ្យធ្វើជាប្រធានក្រុម។ កីឡាករវ័យ ៣៣ឆ្នាំ នឹងចាប់ផ្តើមតួនាទីជាប្រធានក្រុម(Captain)ដឹកនាំក្លឹបថ្មីជាមួយនឹងកីឡាករ Kevin De Bruyne, Ruben Dias, Rodri និង Bernardo Silva នៅក្នុងពេញមួយរដូវកាលនេះ។
គួររំលឹកផងដែរថា បន្ទាប់ពីការចាកចេញរបស់ Gundogan គាត់(Walker)បានពាក់ខ្សែដៃប្រធានក្រុមពេញមួយរដូវកាលមុន បើទោះបីជាមានការរំពឹងទុកអំពីការចាកចេញនៅរដូវក្តៅពីក្លឹបក៏ដោយ៕