ខ្សែប្រយុទ្ធ Harry Kane ទំនងជានៅបន្តជាមួយក្លឹប Tottenham Hotspur នៅក្នុងរដូវកាលខាងមុខនេះបន្តទៀត ព្រោះតែខាងក្លឹប Premier League នេះបានដិសេធសំណើចង់បានរបស់ក្លឹប Bayern Munich ជាបន្តបន្ទាប់។
បើតាមចុះផ្សាយរបស់ Goal ខាង Spurs បានបដិសេធ Bayern ចំនួន ៣ដងហើយឲ្យសំណើទី១ សុំទិញក្នុងតម្លៃ ៩០.២លានដុល្លារ សំណើទី២តម្លៃ ១០៣.៣លានដុល្លារ និងសំណើចុងក្រោយកាលពីថ្ងៃច័ន្ទកន្លងទៅនេះគឺ ១១០លានដុល្លារ។ បើប្រភពដដែលនេះខាង Bayern នឹងធ្វើការគិតគូរដាក់សំណើទិញខ្សែប្រយុទ្ធរូបខាងលើពី Spurs ម្ដងទៀត។
តាមពិតទៅ ប្រធានក្លឹប Spurs លោក Daniel Levy មិនចង់លក់កីឡាកររូបនេះនៅឆ្នាំនេះទេ តែម្ចាស់ក្លឹបនេះគឺលោក Joe Lewis ក៏មិនចង់ទុកកីឡាកររូបនេះមួយឆ្នាំទៀតទេ ប្រសិនបើ Kane មិនព្រមចុះកុងត្រាថ្មី ព្រោះតែកីឡាករនេះនឹងដាច់កុងត្រាជាមួយក្លឹបនេះនៅឆ្នាំ២០២៤ខាងមុខ៕ ប្រភព៖ Sabaynews