កីឡាករវ័យ ៣៤ឆ្នាំ Jordi Alba ទើបតែចាប់ផ្តើមលេងបាន ១៤ប្រកួត La Liga ក្នុងឆ្នាំ ២០២២/២៣ បើធៀបនឹង ៣០រដូវកាលមុន ដែលភាគច្រើន ដោយសារការចែករំលែកពេលវេលានៅលើទីលានជាមួយនឹងកីឡាករដែលមានទេពកោសល្យវ័យក្មេងកំពុងលេចធ្លោ Alejandro Balde។
ចាប់តាំងពីការចាកចេញមិនទាន់មកដល់ កាលពីខែមុន Alba បាននិយាយដោយបើកចំហថាគាត់ចង់ស្នាក់នៅ។ គាត់នៅសល់មួយរដូវកាលទៀតដើម្បីបន្តកុងត្រារបស់គាត់ ប៉ុន្តែវាត្រូវបានបញ្ចប់កុងត្រាដោយព្រមព្រៀងគ្នាទាំងសងខាង ហើយខ្សែការពារឆ្វេងរូបនេះបាននិយាយថាគាត់ចាត់ទុកវាជារឿងត្រឹមត្រូវដែលត្រូវធ្វើ។
Alba ពន្យល់ប្រាប់វិទ្យុ Marca ថា៖
“នៅពេលណាដែលខ្ញុំបាននិយាយថាខ្ញុំចង់ស្នាក់នៅ វាគឺដោយសារតែខ្ញុំមានអារម្មណ៍បែបនោះ។ បើខ្ញុំជាមនុស្សអាត្មានិយម ខ្ញុំអាចនៅបាន។
ខ្ញុំមានកិច្ចសន្យារយៈពេលមួយឆ្នាំ និងជម្រើសបន្តមួយឆ្នាំ ប៉ុន្តែបើវាយតម្លៃអ្វីៗទាំងអស់ ស្ថានភាព បាត់បង់ភាពភាពលេចធ្លោនៅលើទីលាន ទៅហើយ បើទោះបីជាពេលដែលខ្ញុំលេង ខ្ញុំមានអារម្មណ៍ល្អក៏ដោយ។
ញុំគិតថាវាជាពេលវេលាដ៏ល្អបំផុតក្នុងការចាកចេញ។ ខ្ញុំគិតថាខ្ញុំធ្វើបានល្អហើយ។ អ្នកមិនដែលចង់ចាកចេញពី Barcelona ទេ ប៉ុន្តែខ្ញុំគិតថាវាជាពេលវេលាដ៏ត្រឹមត្រូវ និងជាឱកាស”៕