Joao Cancelo អាច​នឹង​ផ្លាស់​ទៅ​កាន់​ Barca ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​…

ខែ​សីហា 24, 2023

ខ្សែការពារ​ Joao Cancelo អាច​នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប​ Barcelona នៅ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​ និង​ Barca បាន​ព្រមព្រៀង​គ្នា​រួច​រាល់​ហើយ​ដោយ​រង់ចាំ​តែ​ការ​ឯកភាព​ពី​ Man City ប៉ុណ្ណោះ​។ បើ​គ្រប់​ភាគី​​ឯកភាព​ Cancelo នឹង​ទៅ​លេង​ឲ្យ​ Barca ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ និង​ក្លឹប​នេះ​អាច​លក្ខខ័ណ្ឌ​ទិញ​យក​ពី​ Man City ផង​ដែរ​។

Cancelo មក​លេង​​ឲ្យ​ Man City តាំង​ពី​រដូវកាល​ឆ្នាំ​២០១៩/២០មក​ ដោយ​ចូល​លេង​បាន​ ១៥៤ប្រកួត​ និង​ស៊ុត​ចូល​ ៩គ្រាប់​៕ ប្រភព៖Sabaynews