អតីតខ្សែការពារក្រុម Liverpool លោក Jamie Carragher ជឿជាក់ថា Arsenal នឹងមិនមែនជាគូប្រជែងជាមួយ Manchester City សម្រាប់ពានរង្វាន់ Premier League នៅរដូវកាលក្រោយនោះទេ ប៉ុន្តែជា Liverpool និង Manchester United ទៅវិញទេ។
ក្រុមរបស់លោក Jurgen Klopp ទោះធ្វើមិនបានល្អកាលពីដើមរដូវកាល បានស្វែងរកភាពស៊ីសង្វាក់គ្នាខ្លះៗមកទល់ពេលនេះ ដោយក្រុមហង្សក្រហម មិនស្គាល់ភាពចាញ់សោះក្នុងការប្រកួត ១០ដងចុងក្រោយរបស់ពួកគេ។
Manchester United បានរីករាយនឹងរដូវកាលដ៏ជោគជ័យមួយ ដោយបានឈ្នះពាន Carabao Cup ទល់នឹង Newcastle ក្នុងខែកុម្ភៈ ខណៈពេលដែល ពួកគេត្រូវជួបគូប្រជែងក្នុងស្រុក City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅខែក្រោយ។
Carragher គិតថាក្លឹបទាំងពីរនឹងប្រជែងជាមួយ Manchester City នៅរដូវកាលក្រោយ ដោយមិនរាប់បញ្ចូលក្រុម Arsenal ជាដៃគូទៀតនោះទេ។ Carragher បាននិយាយថា៖
“ខ្ញុំនឹងរើសខាង Liverpool និង Manchester United។ ខ្ញុំគិតថា Liverpool នឹងត្រលប់មកវិញ ហើយបើនិយាយពីលក្ខខណ្ឌនៃការប្រកួត ប្រជែងពិតប្រាកដរបស់ Man City ប្រហែលជាធំបន្តិចដែរ វានៅតែធំពេកសម្រាប់ Manchester United។
ប៉ុន្តែ ខ្ញុំមើលឃើញក្រុមទាំងពីរនេះ។ កន្លែងដែល Manchester United នឹងទៅ ពួកគេមើលទៅនឹងរឹងមាំ។ ប្រសិនបើពួកគេមានកីឡាករវាយប្រហារពីរបីនាក់ និងរកគ្រាប់បាល់បន្ថែមទៀត នោះជាអ្វីដែលពួកគេត្រូវធ្វើ។
Liverpool នឹងវិនិយោគម្តងទៀតលើកីឡាករខ្សែបម្រើ ហើយពួកគេមានកីឡាករដែលបានឈ្នះពានរង្វាន់ដ៏ធំបំផុតពីមុនមក ដូច្នេះខ្ញុំចង់ និយាយថា Liverpool និង Manchester United”៕