ការជួបតទល់គ្នាក្នុងជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័តពានរង្វាន់ Uefa champions League រវាង Real Madrid ទល់នឹង Manchester City បានបញ្ចប់ទៅក្នុងលទ្ធផល 1-1 ។ ទោះបីជាយ៉ាងណាក៏ដោយខ្សែបម្រើជម្រើសជាតិអង់គ្លេសកីឡាករ Jack Grealish បាននិយាយអំពីភាពសប្បាយរីករាយរបស់គាត់បន្ទាប់ចប់ការប្រកួតជាមួយ ហើយគាត់ជឿថាក្រុមរបស់គាត់នៅរដូវកាលនេះគឺខ្លាំងជាងឆ្នាំមុន ។
ថ្លែងក្រោយចប់ការប្រកួត Grealish បានប្រាប់ BT Sport ថា “ខ្ញុំស្រឡាញ់ការប្រកួតនេះខ្លាំងណាស់ ។ អ្នកអាចមានអារម្មណ៍ភ័យខ្លះ ប៉ុន្តែយប់នេះជាយប់ដែលកីឡាករបាល់ទាត់ តែងតែសុបិនឃើញ ។ នៅកីឡដ្ឋាន និងការប្រកួតបែបនេះ វាដូចជាសុបិនក្លាយជាការពិត ” ។ “ខ្ញុំបានទទួលសារពីម្តាយរបស់ខ្ញុំមុនពេលការប្រកួតដែលគាត់បាននិយាយថានេះគឺជាយប់ដែលអ្នកតែងតែស្រម៉ៃកាលពីនៅក្មេង ។
មនុស្សគ្រប់គ្នានៅក្នុងពិភពលោកកំពុងតែមើលអ្នក ។ អ្នកសាកក្តិចខ្លួនឯងទៅមើល នេះគឺជាការពិត” ។ គួរអោយដឹងផងដែរថាក្រុមទាំងពីរនឹងត្រូវជួបគ្នាម្តងទៀតក្នុងការប្រកួតកាត់សេចក្តីជើងទីពីរនៅទឹកដី Etihad វិញម្តង ដែលនឹងធ្វើឡើងនៅយប់ថ្ងៃទី 18 ខែឧសភា ខាងមុខនេះ ។