បរទេស៖ ក្លឹប Inter Miami បានប្រកាសថា ពួកគេបានទទួលបានការអនុញ្ញាតក្នុងការចុះកុងត្រាលើកីឡាករបរទេស ក្រៅពីជនជាតិអាមេរិកបានម្នាក់ទៀត មុនទីផ្សារដោះដូរកីឡាករនៅលីកកំពូលអាមេរិក បិទនៅថ្ងៃទី២ខែសីហាដ៏ខ្លីខាងមុខនេះ។
បើយោងទៅតាមសារព័ត៍មាន ESPN បានអះអាងថា ក្លឹប Inter Miami កំពុងបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនលើការនាំយកអតីតខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona គឺកីឡាករ Luis Suarez ដែលរូបគេក៏ជាអតីតមិត្តរួមក្រុមរបស់ Lionel Messi, Sergio Busquets និង Alba ផងដែរ។