Harry Maguire ចង់ឱ្យ Man Utd កាន់តែក្លៀវក្លា ដើម្បីសម្រេចមហិច្ឆតា

ខែ​ធ្នូ 4, 2023

កីឡាកររបស់ Erik ten Hag បានភ្លាត់បរាជ័យ 1-0 នៅលើទឹកដី Newcastle កាលពីល្ងាចថ្ងៃសៅរ៍ ដែលជាការចាញ់ជាលើកទីបីរបស់ពួកគេជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ជាមួយនឹងក្រុមសារិកាព្រៃ។

ខ្សែការពារជម្រើសជាតិអង់គ្លេស Maguire ដែលជាកីឡាករល្អម្នាក់របស់ពួកគេកាលពីយប់មិញ បានសារភាពថាមានការលេងដ៏គួរឱ្យខកចិត្ត ហើយបានអំពាវនាវឱ្យមានប្រតិកម្មប្រឆាំងទល់នឹង Chelsea នៅ Old Trafford នាថ្ងៃពុធខាងមុខ។

គាត់បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបថា៖

“យើងដឹងថាយើងត្រូវធ្វើឲ្យបានល្អជាងមុន យើងត្រូវលេងឱ្យកាន់តែល្អ ក្រុមត្រូវតែធ្វើបានល្អជាងមុន។

យើង​ត្រូវ​តែ​លេង​ជាមួយ​នឹង​ភាព​ខ្លាំង​ និង​មានចង្វាក់​លេងកាន់​តែ​ច្រើន។ យើងត្រូវតែឈ្នះការប្រកួតបន្ថែមទៀត។ ខ្ញុំមានអារម្មណ៍ថានៅក្នុងតង់ទីមួយ យើងបានចាញ់ការប្រកួតជាច្រើនដងពេក។

យើងត្រូវតែមានភាពក្លៀវក្លារ យើងត្រូវលេងនៅខាងមុខ យើងត្រូវលេងក្នុងកម្រិតដ៏ធំ ហើយយើងគ្រាន់តែធ្វើមិនបានល្អគ្រប់គ្រាន់ប៉ុណ្ណោះនៅយប់នេះ”៕