Harry Kane បង្ហាញពីភាពទន់ខ្សោយរបស់ Man Utd ដែលនាំឲ្យចាញ់ Bayern Munich

ខែ​ធ្នូ 14, 2023

ក្រុមបិសាចក្រហមបានបញ្ចប់នៅបាតតារាងនៃក្របខ័ណ្ឌ Champions League ពូល A បន្ទាប់ពីទទួលបានតែ 4 ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន 6 របស់ពួកគេ ដោយបានចាកចេញពីការប្រកួតនៅទ្វីបអឺរ៉ុបទាំងមូលសម្រាប់រដូវកាលនេះ។

Man United មានភាពអន់ខ្សោយក្នុងការប្រកួតដែលចាញ់ Bayern ដោយក្រុមភ្ញៀវទទួលបានជ័យជំនះដោយសារគ្រាប់បាល់នៅតង់ទីពីរពី Kingsley Coman។

Kane បាននិយាយថា៖

“ខ្ញុំមានអារម្មណ៍ថាយើងគ្រប់គ្រងការប្រកួត ហើយខ្ញុំមានអារម្មណ៍ថាយើងមានឱកាសច្រេីនជាង។ Man United គួរតែមានសាច់បាល់លេងច្រើនជាងនេះបន្តិច”៕