អ្នកនាង Georgina Rodriguez ដែលជាគូស្នេហ៍របស់ Cristiano Ronalo ត្រូវបានគេប្រទះឃើញចូលរួមក្នុងកម្មវិធីកម្រាលព្រំក្រហមមួយ ក្នុងមហោស្រពខ្សែរភាពយន្តនៅទីក្រុង Cannes ប្រទេសបារាំង ។
គេបានឃើញនាងស្លៀបរ៉ូបពណ៌ខ្មៅដ៏ស្រស់ស្អាត រំលេចដោយខ្សែរកពេជ្រដ៏ធំមួយ ដែលវាមានតម្លៃដល់ទៅ1លានដុល្លារ ។ ខ្សែរកមួយនេះគឺជាគ្រឿងអលង្ការដ៏ប្រណិតរបស់ក្រុមហ៊ុនល្បីឈ្មោះ Chopard ។ ហើយបើតាម Allkpop បានអោយដឹងថាវាមានតម្លៃដល់ទៅ 1លានដុល្លារ ។
Goergina មិនមែនជានារីតែម្នាក់ដែលពាក់ខ្សែរកមួយខ្សែរនេះទេ ដោយតារាចម្រៀង Kpop Karina ក៏បានពាក់វាចូលរួមក្នុងកម្មវិធីតែមួយនេះផងដែរ ។ គួរអោយដឹងផងដែរថា Karina គឺជាតារាចម្រៀង Kpop របស់ក្រុមចម្រៀងនារីកូរ៉េខាងត្បូង Aespa ។