Gary Neville បានចេញមុខការពារទៅលើប្រធានក្រុមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Harry Maguire ក្នុងការបរាជ័យរបស់គេទៅលើ Sevilla កាលពីយប់មិញ។
Sevilla ជាថ្មីម្ដងទៀត នៅតែអាចទម្លាក់ Manchester United ចេញពីពានរង្វាន់ខាងលើ ត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីជ័យជម្នះ ៣-0 ទៅលើពួកគេ ខណៈសរុបទាំងពីរជើង លទ្ធផល ៥-២។
ក្នុងចំណោម ៣គ្រាប់ដែល Sevilla ស៊ុតបញ្ចូលទីនោះ មាន២គ្រាប់ហើយ ដែលជាកំហុសរបស់ Man Utd ផ្ទាល់ ពោលគឺគ្រាប់បាល់ទី១ និងទី៣។
បន្ទាប់ពីការប្រកួតបានបញ្ចប់ទៅ Gary Neville ដែលជាវីរបុរសរបស់ក្លឹប បានបង្ហោះនូវខ្លឹមសារមួយតាមរយៈបណ្ដាញសង្គមរបស់លោក ដោយសរសេរថា៖ «Maguire ត្រូវរងការរិះគន់ខ្លាំង តែខ្ញុំមិនចូលចិត្ដការប៉ះរបស់ De Gea ឡើយ»៕