ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus មានកំណត់ត្រាប្រកួតល្អក្នុងពានរង្វាន់ទ្វីបអឺរ៉ុបរដូវកាលនេះ ហើយជាអ្នកបង្កើតភាពខុសគ្នាសម្រាប់ Arsenal ដែល បានឈ្នះ 2-1 ទៅលើ Sevilla កាលពីយប់ថ្ងៃអង្គារ។
អតីតខ្សែប្រយុទ្ធ Manchester City ដែលបានធ្លាក់ចេញពីជម្រើសដំបូងរបស់លោក Pep Guardiola បានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ 2021 ក្រោមស្នាដៃក្រុមតោខៀវ Chelsea។ គ្រាប់បាល់របស់គាត់នៅឯកីឡដ្ឋាន Ramon Sanchez-Pizjuan គឺជាគ្រាប់ទី 23 របស់គាត់ក្នុងការបង្ហាញខ្លួន 41 លើកសម្រាប់ City និង Arsenal។
គាត់នៅតែរក្សាមហិច្ឆិតាក្នុងការឈ្នះពានរង្វាន់ ហើយមានអារម្មណ៍ថាវាជាអ្វីដែលគាត់ និងមិត្តរួមក្រុមរបស់គាត់អាចសម្រេចបាននៅរដូវកាលនេះ។
គាត់បាននិយាយបន្ទាប់ពីបានទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំការប្រកួតរបស់គាត់ថា៖
“វាជាការប្រកួតប្រជែងមួយដែលខ្ញុំស្រលាញ់។ គ្រប់ការប្រកួតខ្ញុំចូលចិត្តទាំងអស់ ព្រោះខ្ញុំចូលចិត្តលេងបាល់ទាត់។ ប៉ុន្តែខ្ញុំមិនដឹងថាម៉េចទេ ខ្ញុំស្រលាញ់ការប្រកួតនេះ ចាប់តាំងពីថ្ងៃទីមួយដែលខ្ញុំលេងនៅ Champions League ពេលបង្ហាញខ្លួនដំបូងរបស់ខ្ញុំ ពេលខ្ញុំស៊ុតបញ្ចូលទី។ខ្ញុំមិនទាន់បានឈ្នះវានៅឡើយទេ ដូច្នេះខ្ញុំកំពុងស្វែងរកវា សម្រាប់ពានរង្វាន់ដ៏ស្រស់ស្អាតនេះ។ ជាក់ស្តែងវាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំគិតថាយើងត្រូវតែជឿជាក់។ បើយើងមិនជឿជាក់ យើងមិនអាចនៅទីនេះបានទេ”៕