Vincent Garcia និពន្ធនាយកនៃ France Football និងជាបុគ្គលសំខាន់ម្នាក់ដែលទទួលខុសត្រូវក្នុងការផ្តល់រង្វាន់ Ballon d’Or បានផ្តល់បទសម្ភាសន៍មួយទៅកាន់សារព័ត៌មាន TZ អាល្លឺម៉ង់ ដែលជាកន្លែងដែលគាត់បាននិយាយអំពីអវត្តមានរបស់ Cristiano Ronaldo ជាលើកដំបូងចាប់តាំងពីឆ្នាំ 2004 មិនបានស្ថិតក្នុងចំណោមអ្នកដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់មួយនេះ។ គាត់បាននិយាយថា៖
“អវត្តមានរបស់ Ronaldo មិនមែនជាប្រធានបទនៃការពិភាក្សាក្នុងចំណោមគណៈកម្មាធិកាទេ។ គាត់មិនបានបញ្ចេញពន្លឺនៅ World Cup ហើយគាត់លេងក្នុងលីគដែលមានកម្រិត [អារ៉ាប៊ីសាអូឌីត]។ គាត់នៅតែជាកីឡាករដ៏អស្ចារ្យ”៕