កាលពីរដូវក្តៅមុន ខ្សែប្រយុទ្ធន័រវេសបានចូលរួមជាមួយ Man City ពី Borussia Dortmund ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៥២លានផោន។ ចាប់តាំងពីពេលនោះមក គាត់បានស៊ុតបាល់បញ្ចូលទី ឆ្វេង ស្តាំ និងកណ្តាល ខណៈដែលគាត់រីករាយនឹងយុទ្ធនាការដំបូងបង្អស់ នៅក្នុងបាល់ទាត់ អង់គ្លេស។
មកទល់ពេលនេះ Haaland បានស៊ុតបញ្ចូលទីបាន ៥២គ្រាប់ក្នុង ៥២ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ រួមទាំងកំណត់ត្រា ៣៦គ្រាប់នៅក្នុង Premier League។ កីឡាករវ័យ ២២ឆ្នាំត្រូវបានខ្សែការពារភ័យខ្លាច ប៉ុន្តែ Haaland ឥឡូវបានដាក់ឈ្មោះគូប្រកួតដ៏ស្វិតស្វាញបំផុតដែលគាត់គាត់ជួបក្នុងរដូវកាលនេះ។
និយាយទៅកាន់ BT Sport នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League គាត់ត្រូវបានសាកសួរលើប្រធានបទនេះ ដោយអតីតខ្សែការពារ Rio Ferdinand របស់ក្រុម Manchester United។
Haaland បាននិយាយថា៖
“ពិបាកបំផុត យើងតស៊ូនៅ Anfield ខ្ញុំចាំបាន គឺ Van Dijk ខ្ញុំតែងតែនិយាយពីគាត់ ខ្ញុំគិតថាគាត់ល្អណាស់។ ប៉ុន្តែរឿងល្អដែរគឺខ្ញុំជួប Ruben Dias, Manuel Akanji, Nathan Ake នៅក្នុងការហ្វឹកហាត់រាល់ថ្ងៃ។ ការហ្វឹកហាត់មិនងាយស្រួលទេ។ ប៉ុន្តែ Van Dijk ខ្ញុំចូលចិត្តគាត់ខ្លាំង ណាស់។ គាត់ឆ្លាត លឿន ហើយនៅលើអាកាស គាត់ក៏មិនគួរឲ្យជឿផងដែរ”៕