De Gea បដិសេធឱកាសចូលរួមជាមួយក្លឹបនៅលីគអ៊ីតាលី ព្រោះតែរឿងមួយនេះ…

ខែ​កក្កដា 21, 2023

(អ៊ីតាលី)៖ យោងតាមកាសែត Daily Record បានរាយការណ៍មកថា កីឡាករសញ្ជាតិអេស្ប៉ាញ David de Gea ដែលជាអតីតអ្នកចាំទីរបស់ក្លឹបបិសាចក្រហម Manchester United

បានច្រានចោលបដិសេធឱកាសចូលរួមជាមួយក្លឹបនៅអ៊ីតាលី Inter Milan ដែលក្នុងនាមជាអ្នកជំនួសអ្នកចាំ Andre Onana ដែលទើបតែផ្ទេរទៅកាន់បិសាចក្រហមថ្មីៗនេះ។

ក្លឹប Inter Milan គ្រោងផ្តល់ប្រាក់ខែដល់ De Gea ត្រឹម ៥លានអឺរ៉ូ ខណៈសាមីខ្លួនរងចាំការបន្ថែមប្រាក់ខែរហូតដល់ ១០លានអឺរ៉ូ ដែលស្មើនឹងប្រាក់ឈ្នួលប្រចាំសប្តាហ៍ ២២០,០០០ ផោនក្នុងមួយសប្តាហ៍។

គួរបញ្ជាក់ផងដែរថា អ្នកចាំទីរូបនេះមានតម្លៃខ្លួនប្រមាណ ៦០លានអឺរ៉ូ ប៉ុន្តែ De Gea ចង់ទៅចូលរួមនៅលីគ Laliga វិញ ព្រោះគាត់គិតថាក្លឹបនៅលីគអេស្ប៉ាញហ៊ានឲ្យប្រាក់ខែគាត់ខ្ពស់ជាងលីគនៅអ៊ីតាលី៕