យោងតាម ‘Sky Sports’ បានឱ្យដឹងថា Real Madrid បានទាក់ទងរួចហើយជាមួយ David de Gea ដែលបានចាកចេញពី Manchester United ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃកាលពីខែកក្កដាដើម្បីជំនួស Thibaut Courtois សម្រាប់រដូវកាល ២០២៣/២៤។
ក្លិបយក្សនៃក្របខណ្ឌ LaLiga ខាងលើមិនបានបញ្ជាក់ពីរយៈពេលដែល Courtois នឹងត្រូវអវត្តមាននោះទេ ប៉ុន្តែរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានអះអាងថា អតីតអ្នកចាំទីតោខៀវ Chelsea រូបនេះនឹងខកខានភាគច្រើននៃរដូវកាលថ្មីនេះ ហើយអាចមិនបានលេងពេញមួយរដូវកាលក៏ថាបានដែរ។
ជាលទ្ធផល យោងតាម ‘Sky Sports’ ក្លិប Real Madrid កំពុងស្វែងរកអ្នកជំនួសអ្នកចាំទីរូបនេះ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ទន្ទឹមនឹង David de Gea ដែលបានចាកចេញពី Manchester United ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃកាលពីខែកក្កដា បានក្លាយជាគោលដៅឈានមុខគេក្នុងការចូលកាន់តំណែងដៃទី១ ជំនួស Courtois នៅក្នុងក្រុមរបស់លោក Carlo Ancelotti សម្រាប់រដូវកាល ២០២៣/២៤។
Real Madrid អាចនឹងសម្លឹងមើលឱកាសដ៏ល្អមួយ ក្នុងការចុះហត្ថលេខាលើអ្នកចាំទីអេស្ប៉ាញ ក្នុងនាមជាកីឡាករគ្មានតម្លៃផ្ទេរ។ David de Gea បានរក្សាសំណាញ់ទី ឬក៏ Clean Sheets ចំនួន ១៩០ប្រកួតក្នុងការបង្ហាញចំនួន ៥៤៥លើកសម្រាប់ក្រុមបិសាចក្រហម Man Utd ហើយអាចត្រូវបានគេរំពឹងថានឹងក្លាយជាសមាជិកថ្មីរបស់ក្លិបអធិរាជស Real Madrid សម្រាប់រដូវកាលថ្មីនេះ។
ជាមួយគ្នានេះ មានអ្នកចាំទីផ្សេងទៀតក៏ត្រូវបានគេចាត់ទុកថា ជាអ្នកចាំទីជម្រើសទីពីរបន្ទាប់ពី De Gea ដូចជាអ្នកចាំទី Andriy Lunin, Keylor Navas (ក្លិប Paris Saint-Germain), Unai Simon (ក្លិប Athletic), Kepa Arrizabalaga (ក្លិប Chelsea), Yassine Bounou (ក្លិប Sevilla), David Soria (ក្លិប Getafe), Dominik Livakovic (ក្លិប Dinamo Zagreb) និង Giorgi Mamardashvili (ក្លិប Valencia)៕