David de Gea បានបញ្ចេញមតិយ៉ាងហួសចិត្តថា Bruno Fernandes មិនសមជាប្រធានក្រុម Manchester United បន្ទាប់ពីខ្សែបម្រើកណ្តាលស៊ុតគ្រាប់បាល់ឈ្នះចុងម៉ោងទល់នឹង Fulham។
Fernandes ដែលជាប្រធានក្រុម Manchester United បានទទួលការរិះគន់យ៉ាងច្រើនមិនតិចទេពីលោក Roy Keane ដែលបានអះអាងថាកីឡាករសញ្ជាតិព័រទុយហ្គាល់គួរត្រូវបានដកហូតស្លាកប្រធានក្រុម។
ទោះជាយ៉ាងណាក៏ដោយ Fernandes បានឆ្លើយតបនឹងការរិះគន់ដោយក្លាយឃាអ្នករកជ័យជម្នះនៅ Craven Cottage ខណៈដែល United បានយកឈ្នះដោយលទ្ធផល 1-0។
Fernandes បានបង្ហោះអំពីការប្រកួតនៅលើ Instagram ហើយអតីតអ្នកចាំទី De Gea របស់ United ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹបវិញ បានបង្ហាញការគាំទ្ររបស់គាត់ចំពោះអតីតមិត្តរួមក្រុមរបស់គាត់។
De Gea បានសរសេរបែបចំអកថា ‘អ្នកមិនមែនជាប្រធានក្រុមដ៏ត្រឹមត្រូវទេ’ រួមជាមួយ Emoji បិទមាត់៕