David de Gea អាចនឹងត្រូវជំនួសតំណែងដៃទីមួយនៅ Manchester United នៅរដូវក្តៅនេះ បើទោះបីជារំពឹងថានឹងចុះកុងត្រាថ្មីនៅក្លឹបក៏ដោយ។ មានការពិភាក្សាជាច្រើនអំពីអនាគតរបស់ De Gea នៅ Man Utd ក្នុងរដូវកាលនេះ ដោយអ្នកចាំទីនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ លើកិច្ចសន្យា បច្ចុប្បន្នរបស់គាត់។
កំហុសជាច្រើនក្នុងអំឡុងពេលប្រកួតនៅរដូវកាលនេះ ហើយកំហុសបានបន្តកាលពីថ្ងៃសៅរ៍សប្តាហ៍មុនសម្រាប់គ្រាប់បាល់ទីពីរ របស់ Ilkay Gundogan ខណៈដែល Manchester City បានផ្តួលក្រុម United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup យ៉ាងងាយស្រួល។
ហើយបើទោះបីជាការពិតដែលថាក្លឹបបានពិភាក្សាលើការបន្តកិច្ចសន្យារបស់កីឡាករវ័យ ៣២ឆ្នាំក៏ដោយក៏ក្លឹបនៅតែបន្តមានទំនាក់ទំនងជាមួយ ជម្រើសផ្សេងទៀត។
យោងតាមកាសែត Daily Mail វាហាក់បីដូចជាគំនិតរបស់ក្លឹប ចង់រក្សាអ្នកចាំទីសញ្ជាតិអេស្ប៉ាញនៅក្នុងក្រុមសម្រាប់រដូវកាលក្រោយ ប៉ុន្តែគាត់ទំនងជា មិនក្លាយជាអ្នកចាំទីដៃដំបូងឡើយ។
ក្នុងចំណោមជម្រើសរបស់ក្លឹបគឺអ្នកចាំទី David Raya របស់ Brentford ឬអ្នកចាំទី Diogo Costa របស់ Porto៕