បរទេស៖ អ្នកប្រដាល់មីយ៉ាន់ម៉ា Dave Leduc ដែលប្រជាជនកម្ពុជាហៅ ដាវ នោះបានបង្ហោះនូវសារមួយជាមួយនឹងរូបភាពខ្លួន និងអង្គរក្សការពារ ដោយមានខ្លឹមសារថា៖
«ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថាយោធារបស់ប្រទេសកម្ពុជាពិតជាអាចការពារខ្ញុំនៅពេលដែលខ្ញុំធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីខ្ញុំអាចប្រកួតបានដោយសុវត្ថិភាព និងបង្ហាញពីគុណបុរាណ្យរបស់កម្ពុជាឱ្យពិភពលោកបានភ្លឺភ្នែក។
នៅពេលដែលខ្ញុំមកប្រទេសកម្ពុជានៅឆ្នាំនេះ វានឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍។ ខ្ញុំមានអ្នកតាមដាននៅលើបណ្តាញសង្គមរាប់លាននាក់។
ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនចំនួន៥៤ លាននាក់ និងកម្ពុជាមាន ១៦ លាននាក់ ដូច្នេះយើងនឹងមានមនុស្សជាង ៧០ លាននាក់អបអរសាទរយើង។
នៅពេលនេះ ខ្ញុំមិនដឹងថាតើក្រុមហ៊ុនផ្សព្វផ្សាយមួយណានឹងមានកិត្តិយសក្នុងការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះទេ ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ព្រោះវានឹងជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ។
កម្មវិធីនេះនឹងនាំមកជាមួយនូវ ការផ្សាយបន្តផ្ទាល់ដ៏ធំបំផុត មានអ្នកឧបត្ថម្ភធំជាងគេ ទិដ្ឋភាពអនឡាញដ៏ធំបំផុត កីឡាករដ៏ល្អបំផុត និងការចំណាយដ៏ច្រើនមហិមាផងដែរ ។
ប្រជាពលរដ្ឋ និងពាណិជ្ជករជាច្រើននាក់ដែលមកពីប្រទេសជិតខាង ក៏នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីទស្សនាការប្រយុទ្ធផ្ទាល់មួយនេះ។
សណ្ឋាគារ និងភោជនីយដ្ឋាននឹងពេញនៅពេលដែលខ្ញុំមកដល់។ ខ្ញុំរីករាយនឹងការប្រយុទ្ធនៅទីក្រុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាមួយនេះ ហើយខ្ញុំនឹងឲ្យអ្នកគាំទ្រសម្រេចថាតើការប្រកួតគួរតែគួរប្រារព្ធឡើងនៅពេលណា។»