Cristiano Ronaldo អះអាងថា Saudi Pro League នឹងស្ថិតក្នុងលីគកំពូលទាំងប្រាំក្នុងពិភពលោក

ខែ​ឧសភា 25, 2023

Ronaldo បាន​ជួយ​រក្សា​ក្តី​សង្ឃឹម​ដណ្តើម​ពាន​របស់ Al Nassr នៅ​រាត្រី​ថ្ងៃ​អង្គារ ខណៈ​ដែល​ពួក​គេ​បានវាយបកតាម​ពី​ក្រោយ​ Al Shabab ដើម្បី​ទទួល​បាន​បី​ពិន្ទុ។​​ ពេលនេះ Ronaldo បានផ្តល់សារសំខាន់ៗមួយចំនួនដល់ Saudi Pro League ដោយអះអាងថា វានឹងស្ថិតក្នុងលីគកំពូលទាំង៥ នៅលើពិភពលោកឆាប់ៗ នេះ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​និយាយ​ក្នុង​បទ​សម្ភាស​ក្រោយ​ការ​ប្រកួត​របស់​គាត់​ថា៖

“យើង​កាន់​តែ​ល្អ​ជាង​មុន ហើយ​លីគ​អារ៉ាប៊ីសាអូឌីត​នឹង​កាន់​តែ​ល្អ​ឡើង ហើយ​ឆ្នាំ​ក្រោយ​នឹង​កាន់​តែ​ល្អ​ជាង​នេះ។

មួយជំហានម្តងៗ ខ្ញុំគិតថាលីគនេះនឹងស្ថិតក្នុងចំណោមលីគកំពូលទាំងប្រាំនៅលើពិភពលោក ប៉ុន្តែពួកគេត្រូវការពេលវេលា កីឡាករ និងហេដ្ឋារចនាសម្ព័ន្ធ។

ប៉ុន្តែខ្ញុំជឿថាប្រទេសនេះ មានសក្តានុពលដ៏អស្ចារ្យ ពួកគេមានមនុស្សអស្ចារ្យ ហើយលីគនឹងអស្ចារ្យ នេះបើតាមគំនិតរបស់ខ្ញុំ។”

លីគធំៗទាំងប្រាំរបស់អឺរ៉ុបគឺមាន Premier League, La Liga, Bundesliga, Serie A និង Ligue 1 ជាទូទៅត្រូវបានចាត់ទុកថាធំជាងគេក្នុងពិភពលោក។

វានឹងត្រូវការពេលច្រើនសម្រាប់លីគអារ៉ាប៊ីសាអូឌីត ដើម្បីយកឈ្នះពួកគេណាមួយ លីគកំពូលរបស់ចិន និងលីគបាល់ទាត់ Major League ទាំងពីរបាន វិនិយោគយ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើកីឡាករល្បីៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែនៅតែមិនទាន់អាចឡើងមកដល់លីគកំពូលទាំង ៥៕